ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣និងលើកទិសដៅបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១

នាយកដ្ឋានបណ្តុះបណ្តាល : នៅវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១នេះ នៅនាយកដ្ឋានបណ្តុះបណ្តាល មានបើកកិច្ចប្រជុំពីចម្ងាយតាម Zoom Cloud Meeting ដឹកនាំកិច្ចប្រជុំដោយឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល ដើម្បីបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣និងលើកទិសដៅការងារបន្តសម្រាប់ត្រីមាសទី៤ របស់នាយកដ្ឋានបណ្តុះបណ្តាល ដោយមានការអញ្ជើ្ញញចូលរួមពីអនុប្រធាននាយកដ្ឋាន នាយកសាលានគរបាលជាតិភូមិភាគទាំង៦ ប្រធានការិយាល័យទាំង៦ ប្រធានក្រុមធានាគុណភាពផ្ទៃក្នុង និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

ជាកិច្ចដំបូង ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍ចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ទោះបីជាមានបញ្ហាការឆ្លងរាតត្បាតជំងឺកូវីដ-១៩នាពេលនេះក៏ដោយ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមប្រធានអង្គប្រជុំ បានណែនាំដល់ថ្នាក់ដឹកនាំអង្គភាពនីមួយៗត្រូវយកចិត្តទុកដាក់អនុវត្តវិធានការ៣កុំនិង៣ការពារនិងវិធានការរបស់ ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ព្រោះកូវីដ-១៩បានរំខានយើងច្រើនណាស់ ពិសេសបានរំខានដល់ដំណើរការបណ្តុះបណ្តាលសិស្សនគរបាល។ ម្យ៉ាងវិញទៀត សូមថ្នាក់ដឹកនាំអង្គភាពចំណុះនាយកដ្ឋានបណ្តុះបណ្តាល ត្រូវគ្រប់គ្រងមន្ត្រីគ្រប់រូបរបស់ខ្លួនឱ្យបានល្អ ជៀសវាងដាច់ខាត ការយកឋាន: តួនាទីឬយកឈ្មោះអង្គភាព ឬឈ្មោះថ្នាក់ដឹកនាំណាម្នាក់ទៅប្រើក្នុងផ្លូវមិនត្រឹមត្រូវ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ផ្ទុយពីបទបញ្ជា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ប្រធានអង្គប្រជុំ ក៏បានក្រើនរំឮកដល់មន្ត្រីទាំងអស់ត្រូវចូលបន្តពង្រឹងការងាររបស់ខ្លួនថែមទៀត ដើម្បីត្រៀមទទួលវគ្គបណ្តុះបណ្តាលថ្មីនាពេលឆាប់ៗខាងមុខ។ ជាចុងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ប្រធានអង្គប្រជុំ បានជូនពរដល់មន្ត្រីទាំងអស់ សូមសម្រេចបានជោគជ័យលើភារកិច្ចដែលដាក់ជូននេះ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner