ក្រុមអ្នករុករកបន្តមុជរាវរកមនុស្សបន្ទាប់ពីឃើញឈាមនិងម៉ូតូ១គ្រឿងធ្លាក់ស្ពាននៅផ្លូវជាតិលេខ៥ថ្មី វាងក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ ៖ បងប្អូនប្រជានេសាទ បានប្រទះឃើញម៉ូតូ១គ្រឿង ម៉ាកហុងដាសង់ទ្រីម ០៥.ពណ៌ខ្មៅដែលពាក់ស្លាកលេខ បន្ទាយមានជ័យ 1M – 52 31 បានជិះធ្វើដំណើរធ្លាក់ស្ពានមួយនៅផ្លូវជាតិលេខ៥ថ្មី វាងក្រៅក្រុង នៅចំណុចភូមិព្រហូត សង្កាត់អូរអំបិល ក្រងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២២ខែតុលា ឆ្នាំ២០២១ វេលាម៉ោងជិត៤ទៀបភ្លឺ ។

សមត្តកិច្ចឈរជើងត្រៀមគ្រោះភ័យដោយសារទឹកជំនន់ឱ្យដឹងនាថ្ងៃទី២២ ខែតុលាឆ្នាំ២០២១ថា ករណីនេះ សមត្ថកិច្ចកងកម្លាំង និងប្រជានេសាទ បានបន្តមុជទឹករាវរកសព និងស្រែករកម្ចាស់ម៉ូតូថា តើបាត់ខ្លួនទៅណា ។

សមត្ថកិច្ចសូមផ្ញើដំណឹងនេះដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ក្រុងសិរីសោភ័ណ ក៏ដូចជាខេត្តបន្ទាយមានជ័យ សូមមេត្តាជួយចែករំលែក ព័ត៌មាននេះ ដើម្បីរកបងប្អូនក្រុមគ្រួសារជាម្ចាស់ម៉ូតូដែលបានជិះធ្លាក់ស្ពាននោះ ៕ ដោយ៖ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner