សម្តេចតេជោថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី២២ តុលា ២០២១
អត្ថបទដោយ៖
AMS OneMinute
សម្តេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្ននេះ ការហោះហើរចេញចូលមកកម្ពុជា មានពីប្រទេសសិង្ហបុរី ចិន និងកូរ៉េខាងត្បូង ប៉ុន្តែនៅពេលនេះ ប្រទេសថៃចាប់ផ្តើមបើកឱ្យកម្ពុជាចូលប្រទេសរបស់ពួកគេដោយមិនបាច់ធ្វើចត្តាឡីស័ក ដូច្នេះកម្ពុជាក៏អាចឱ្យភ្ញៀវមកពីប្រទេសថៃមិនបាច់ធ្វើចត្តាឡីស័កដែរ។
“ត្រូវពិនិត្យមើលអំពីលទ្ធភាពនៃការបើកឡើងវិញនូវផ្លូវអាកាសជាមួយនឹងកូឡាឡាំពួរ ហ្សាកាតា ឬចំណុចណាមួយនៃឥណ្ឌូនេស៉ី និងហ្វីលីពីន មកកម្ពុជាវិញ ដែលយើងបានធ្វើការគ្រប់គ្រងល្អហើយសម្រាប់ព្រលានយន្តហោះរបស់យើង។ យើងក៏បានកាត់បន្ថយចំនួនពេលវេលា នៃការធ្វើចត្តាឡីស័កដែលអាចជាផ្នែកនៃការទាក់ទាញ ដែលអាចឈានដល់ការរៀបចំបើកឡើងវិញនូវទេសចរណ៍សុវត្ថិភាព ឬទេសចរណ៍វ៉ាក់សាំង។”
សម្តេចតេជោថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី២២ តុលា ២០២១
ប្រភព៖ FN