គណៈកម្មាធិការជាតិសន្តិសុខអាកាសចរស៊ីវិលកម្ពុជាធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំដើមឆ្នាំ២០២០ ផ្តោតលើប្រធានបទ «សន្តិសុខ»

គណៈកម្មាធិការជាតិសន្តិសុខអាកាសចរស៊ីវិលកម្ពុជា នៅដើមឆ្នាំ២០២០ នេះបានធ្វើលំហាត់ សមយុទ្ធទ្រង់ទ្រាយធំស្តីពី «សន្តិសុខ» ។ កម្មវិធីសមយុទ្ធទ្រង់ទ្រាយនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងតំបន់ B ក្នុងគោល បំណង ធានាសន្តិសុខ និងសុវត្តិភាពនៃប្រតិបត្តិករអាកាសចរស៊ីវិល សណ្តាប់ធ្នាប់សារធារណៈ និងសុខុមាលភាពជូនអ្នកដំណើរជាតិ និងអន្តរជាតិ ពិសេសដើម្បីបង្ការ និងត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបជាបន្ទាប់ចំពោះគ្រោះអាសន្ននានាដែលអាចកើតមានជាយថាហេតុ នៅក្នុង និងក្បែរអាកាសយានដ្ឋាន សំដៅកាត់បន្ថយផលប៉ះពាល់លើអាយុជីវិត្តមនុស្ស អ្នកដំណើរ ឋបណីយភណ្ឌអាកាសយានដ្ឋាន និងប្រតិបត្តិករក្រុមហ៊ុនអាកាសចរនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បើតាមការបញ្ចាក់នៅក្នុងសន្និសីទកាសែតបន្ទាប់ពីបញ្ចប់សមយុទ្ធ ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អោយដឹងថា លំហាត់សមយុទ្ធទ្រង់ទ្រាយធំ ដែលប្រព្រឹត្តទៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅឆ្នាំ២០២០ នេះគឺជាលើកទីមួយដែលផ្តោតលើប្រធានបទ «សន្តិសុខ» ដែលបណ្តាឆ្នាំកន្លងមកការធ្វើលំហាត់សមយុទ្ធបានផ្តោតតែលើប្រធានបទ«សុវត្តិភាព» ក្នុងវិស័យអាកាសចរស៊ីវិលតែប៉ុណ្ណោះ។ លំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ ត្រុវបានរៀបចំឡើងក្នុងគោលបំណងវាយតម្លៃលើផែនការគ្រប់គ្រងគ្រោះអាសន្ន ត្រួតពិនិត្យទៅលើហេដ្ឋារចនាសម្ពន្ធនៅបន្ទប់គ្រប់គ្រងគ្រោះអាសន្ន ក៏ដូចជាត្រួតពិនិត្យលើក្រុមការងារ គ្រប់គ្រងពេលមានអាសន្នកើតឡើង ជាអាទិ៍ការដឹកនាំបញ្ជាចាត់ចែង និងការសម្រេចចិត្តក្នុងការជួយសង្រ្គោះជនរងគ្រោះដែលកើតចេញពីឧបទ្ទវហេតុនានា ដែលកើតនៅក្នុង និងក្បែរអាកាសយាដ្ឋានអន្តរជាតិ។ ទន្ទឹមនិងនេះ ការធ្វើលំហាត់សមយុទ្ធនេះ ក៏ជាការវាយតម្លៃលើប្រព័ន្ធផ្សព្វផ្សាយជូនសារធារណជនជាតិ និងអន្តជាតិផងដែរ។

គួរបញ្ជាក់ថា លំហាតសមយុទ្ធទ្រង់ទ្រាយធំនេះ រួមមាន ១២ ព្រឹត្តិការណ៍សេណារីយ៉ូ និងមានការចូលរួមពីសំណាក់អង្គភាពអន្តរាគមន៍មកពីខាងក្រៅ រួមមានដូចជា កងពលតូច ង៧០ កងកម្មងដូ៩១១ កងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងទ័ពអាកាស ទ្រមទាំងមានសមត្ថកិច្ច និងបុគ្គលិកភ្នាក់ងារឯកជនដែលកំពុងបម្រើការក្នុងអាកាសយានដ្ឋានអន្តរជាតិផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner