លោក កឹម សុខា នឹងត្រូវជំនុំជម្រះលើសំណុំរឿង សន្និដ្ឋិភាពនៅថ្ងៃទី១៥ ខែមករា សាលាដំបូងរាជធានីភ្នំពេញ ជូនដំណឹងថា សាធារណជនដែលចង់ចូលស្តាប់សវនាការ ត្រូវចុះឈ្មោះជាមុន
ភ្នំពេញ៖ សាធារណជនទាំងឡាយ ដែលចង់ចុះឈ្មោះចូលស្តាប់សវនាការជំនុំជម្រះលើសំណុំរឿង សន្ទិដ្ឋិភាពរបស់លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្ស សង្រ្គោះជាតិ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ត្រូវតែចុះឈ្មោះជាមុនសិន។ នេះបើតាមសេចក្តីប្រកាសរបស់សាលាដំបូងរាជធានីភ្នំពេញ ។
សាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា នៅក្នុងសវនាការនោះអាចទទួលមនុស្សប្រមាណ៣០នាក់ប៉ុណ្ណោះ។
សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបើកសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ សវនានេះដឹកនាំដោយលោក កូយ សៅ អនុប្រធានសាលាដំបូង និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកចៅក្រម សេង លាង លោក ធាម ចន្ទ័ពិសិដ្ឋ ជាចៅក្រមប្រឹក្សារ និងមានលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ៕

ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។