អភិបាលខេត្តបាត់ដំបង និងមន្ទីរធនធានទឹក ចុះពិនិត្យលទ្ធភាពនាំទឹកពីកង្ហត ដើម្បីជួយប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ បណ្តាឃុំចំនួន៣ ក្នុងស្រុកសង្កែ ដែលជួបបញ្ហាកង្វះទឹកប្រើប្រាស់និងស្រោចស្រពដំណាំឆ្លងកាត់ (មានវីដេអូ)

អត្ថបទដោយ៖
Kien Sereyvuth

   យ៉ាងហោចណាស់ក៏មានឃុំចំនួន៣ នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង បានសំណូមពរយ៉ាងទទូចដល់សមត្ថកិច្ចជំនាញ និងអាជ្ញាធររបស់ខ្លួនបានស្នើទឹកពីទំនប់កង្ហត ដើម្បីយកមកជួយសង្គ្រោះដំណាំរួមផ្សំ ដំណាំឆ្លងកាត់ និងតម្រូវការប្រើប្រាស់
ចាំបាច់ ក្នុងជីវភាពប្រចាំថ្ងៃ របស់អ្នកភូមិ ប្រមាណជាង២ពាន់គ្រួសារនៅទីនោះ។ឃុំទាំងនោះរួមមាន៖ ឃុំវត្តតាមឹម, ឃុំអូរដំបង១ និង ឃុំអូរដំបង២។

      សំណូមពរខាងលើនេះ ត្រូវបានឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដឹកនាំមន្ទីរជំនាញផ្ទាល់ ដើម្បីចុះត្រួតពីនិត្យពីលទ្ធភាពក្នុងការទាញយកប្រភពទឹកពីទំនប់កង្ហតដើម្បីជួយដល់បងប្អូនក្នុងឃុំទាំង៣ខាងលើរបស់ស្រុក នៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២០នេះ ដោយមានវត្តមានចូលរួមពីអាជ្ញាធរស្រុក និងមេឃុំទាំង៣ផងដែរ។

    ក្នុងការចុះពិនិត្យនិងរកដំណោះស្រាយជួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង២ពាន់គ្រួសារដែលត្រូវការទឹកប្រើប្រាស់ចាំបាច់និងដើម្បីស្រោចស្រព
ផលដំណាំឆ្លងកាត់ និងដំណាំរួមផ្សំ របស់អ្នកភូមិនៅទីនោះ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងថា៖កន្លងមកនេះមានសំណូមពរយ៉ាងទទូចពីបងប្អូនជាច្រើន និងពីគ្រប់ច្រកល្ហក សុំឲ្យមន្ទីរជំនាញ បើកទឹកដើម្បីយកទឹកទៅដោះស្រាយដែលខុសពីគោលការណ៍របស់ជំនាញទទួលខុសត្រូវ និងពីការអំពាវនាវ របស់ ប្រមុខរាជរដ្ឋាភិបាលកន្លងមកដែលបានណែនាំឲ្យអាជ្ញាធរគ្រប់ខេត្តរាជធានី និងគ្រប់ស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ឲ្យ
រក្សាទឹកទុកនៅរដូវប្រាំងខាងមុខសំរាប់តែការហូបប្រើប្រាស់ស្រោចស្រពដំណាំរួមផ្សំនិងឆ្លងកាត់និងជាតម្រូវការចាំបាច់ចំពោះមុខ។
      លោកប្រធានមន្ទីររូបនេះ ក៏បានបញ្ជាក់ឲ្យដឹងទៀតថា៖ ទឹកដែលត្រូវទាញយកមកជួយ ដល់ឃុំវត្តតាមឹម, ឃុំអូរដំបង១និងឃុំអូរដំបង២ គឺ៖ទាញយកពីប្រភព”ទំនប់កង្ហត” ដោយទម្លាក់ចុះតាមប្រឡាយលេខ៤ និងបែងចែកទឹកតាមប្រឡាយលេខ៣ ដើម្បីផ្គត់ផ្គង់ទីតាំងឃុំទាំង៣នេះ។យ៉ាងយូរថ្ងៃស្អែកទឹកនៅតាមប្រឡាយនេះនឹងមានទឹកសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងឃុំបងប្អូន។ លោក ឡុង ផលគុណ ក៏បានសំណូមដល់អាជ្ញាធរគ្រប់ថ្នាក់ឲ្យចូលរួមក្នុងការប្រើប្រាស់ទឹកឲ្យត្រឹមត្រូវតាមគោលការនិងត្រូវគោរពវេនឲ្យបានហ្មត់ចត់ហើយអ្វីដែល
ត្រូវគោរពនិងចូលរួមទាំងអស់គ្នាឲ្យបាននោះគឺទឹកនេះផ្តល់ជូននិងផ្គត់ផ្គង់តែតម្រូវការចាំបាច់ដូចជាការប្រើប្រាស់ ស្រោចដំណាំរួមផ្សំនិងឆ្លងកាត់តែប៉ុណ្ណោះហើយក៏មិនអនុញ្ញាតឲ្យបូមទឹកធ្វើស្រែនោះឡើយ។

        ក្នុងការចុះពិនិត្យដោះស្រាយទឹកជូនបងប្អូនប្រជាពលរដ្ឋជាង២ពាន់គ្រួសារ ក្នុងឃុំទាំង៣ខាងលើនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងក៏បានណែនាំនិងជម្រុញដល់អាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការសម្របសម្រួលជាមួយនិងប្រជាពលរដ្ឋពាក់ព័ន្ធ ធ្វើយ៉ាងណាប្រើប្រាស់ទឹកឲ្យចំគោលដៅ មិនត្រូវប្រើប្រាស់បូមទឹកខ្ជះខ្ជាយ ប្រើប្រាស់ខុសពីតម្រូវការចាំបាច់ ដូចជា៖ការប្រើប្រាស់សម្រាប់ហូបនិងសត្វ ការស្រោចស្រ
ពដំណាំរួមផ្សំនិងឆ្លងកាត់ផ្សេងៗ។ ជាមួយគ្នានេះ ក៏មិនត្រូវអនុញ្ញាតឲ្យធ្វើស្រូវប្រាំងនៅក្នុងមូលដ្ឋានខ្លួននោះឡើយ។ព្រោះរដូវប្រាំងខាងមុខនេះក៏នៅសល់ពេលវេលាយូរទម្រាំខែ៥-៦ មានភ្លៀងធ្លាក់ចុះមក៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.) 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner