ទីបំផុត​! ​ព្រះនាង​ជប៉ុន​រៀបការ​ជាមួយ​រាស្ត្រ​សាមញ្ញ​ ​ចាកចេញ​ពី​រាជវង្ស​ជា​ផ្លូវការ​

ព្រះនាង​ជប៉ុន​ ​Ma​ko ​ជាមួយនឹង​រាស្ត្រ​សាមញ្ញ​បាន​ចូល​រោងការ​ហើយ​ ​ដោយ​ចាកចេញ​ពី​សែ​រាជវង្ស​ជា​ផ្លូវការ​ ​នា​ថ្ងៃ​ទី​២​៦​ ​តុលា​ ​២​០​២​១​នេះ​។​ ​ព្រះនាង​ម្ចាស់​ជប៉ុន​ ​Ma​ko ​បាន​សម្រេច​រៀបការ​ជាមួយ​និង​គូ​ដណ្តឹង​របស់​ព្រះនាង​ ​ដែល​ជា​ប្រជា​រា​ស្រ្ត​ធម្មតា​ ​មិន​ជាប់​ខ្សែស្រឡាយ​រាជវង្ស​។​ ​ព្រះនាង​ ​Ma​ko ​គឺជា​បុត្រី​របស់​ ​ព្រះអង្គម្ចាស់​ ​F​u​m​i​hit​o ​និង​ ​ម្ចាស់ក្សត្រី​ K​i​ko​។​ ​តាមច្បាប់​របស់​ប្រទេស​ជប៉ុន​ ​ការ​សម្រេច​រៀបការ​ជាមួយ​គូ​ដណ្តឹង​ ​ដែល​ជា​រា​ស្រ្ត​ធម្មតា​ ​ព្រះនាង​ម្ចាស់​ ​ត្រូវ​ចាកចេញ​ពី​ខ្សែ​រាជវង្ស​។​

ស្វាមី​របស់​ព្រះនាង​ ​Ma​ko ​មានឈ្មោះ​ K​e​i​ Ko​m​uro ​ជា​រា​ស្រ្ត​សាមញ្ញ​ ​មានមុខ​របរ​ជា​មេធាវី​ ​នៅ​សហរដ្ឋអាមេរិក​។​ ​គូរ​ស្នេហ៍​ទាំង​ ​២​បាន​ភ្ជាប់​ពាក្យ​តាំងតែពី​ឆ្នាំ​ ​២​០​១​៧​មក​ម្ល៉េះ​ ​ដោយសារ​បញ្ហា​គ្រួសារ​ទើប​ពន្យារពេល​រៀបការ​អស់​ជាច្រើន​ឆ្នាំ​ ​រហូតដល់​រៀបការ​បាន​សម្រេច​ ​ហើយ​រៀបចំ​ធ្វើសន្និសីទ​សារ​ព័ត៌មាន​ទៀត​ផង​។​ ​ក្រោយ​រៀបការ​រួច​ ​គេ​រំពឹង​ថា​ព្រះនាង​ ​នឹង​ចាកចេញ​ទៅ​កសាង​ជីវិត​ ​ក្នុងនាម​ជា​រា​ស្រ្ត​ធម្មតា​រស់នៅ​ដោយ​ក្តី​សុខសាន្ត​ជាមួយ​ស្វាមី​ ​លើទឹក​ដី​សហរដ្ឋអាមេរិក​។​

ព្រះនាង​ ​Ma​ko ​អះអាង​ថា​ ​ព្រះនាង​បាន​លះបង់​ត្រកូល​រាជវង្ស​ ​ប៉ុន្តែ​ព្រះនាង​ពិតជា​ដឹងគុណ​អស់ពីចិត្ត​ ​ចំពោះ​ក្រុម​គ្រួសារ​​​ដែល​បាន​ជួយ​ ​និង​ ​មើល​ថែ​ខ្លួន​ ​អស់​ជាង​៣​០​ឆ្នាំ​មកនេះ​។​ ​ព្រះនាង​បាន​សង្កត់ធ្ងន់​ថា​ K​e​i​ ​គឺជា​មនុស្ស​ដែល​គ្មាន​នរណា​អាច​ជំនួស​បានទេ​ ​ហើយ​ថា​ ​អ្នក​ទាំងពីរ​ចាំបាច់​ត្រូវ​រៀបការ​ ​ដើម្បី​រស់​នៅតាមផ្លូវ​ដែល​ជា​ការពិត​សម្រាប់​បេះដូង​របស់​ពួកគេ​។​

​រីឯ​ស្វាមី​ K​e​i​ Ko​m​uro ​បាន​និយាយ​ថា​ ​លោក​ស្រលាញ់​ ​ហើយ​ថា​ចង់​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​រស់នៅ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​។​ ​លោក​និយាយ​ថា​ ​លោក​និង​បាន​ចែករំលែក​ពេលវេលា​ជាមួយគ្នា​ ​ទាំង​ពេល​ល្អ​និង​ ​ពេល​មិន​ល្អ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner