មេបញ្ជាការយោធភូមិភាគទី៣ ជម្រុញកងកម្លាំងកសាងធនធានមនុស្ស ដើម្បីធានាបាននូវប្រសិទ្ធភាព នៃកិច្ចការពារជាតិ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រះសីហនុ៖  នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ នាថ្ងៃសុក្រទី ១០ ខែមករា     ឆ្នំា២០២០ មានរៀបចំប្រារព្ធពិធីប្រកាសមុខតំណែងមេបញ្ជាការ មេបញ្ជាការរង និងយុវជនស្ម័គ្រចិត្តបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរៈភូមិន្ទ ផ្នែកសឹករងកោះរ៉ុង នៃតំបន់ប្រតិបត្តិការសឹករង ខេត្ដព្រះសីហនុ យោធភូមិភាគទី៣ ក្រោមអធិបតីភាព មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ និងឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ។
លោកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិ ភាគទី៣ ថ្លែងថា កងកំលាំងទាំងអស់ ត្រូវបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពឱ្យបានល្អប្រសើរ ជូន ប្រជាពលរដ្ឋធានាបាននូវភាពសុខសាន្ត និងការអភិវឌ្ឍ។ កងយុទ្ធពលខេម  រភូមិន្ទទាំងអស់ ត្រូវប្តេជ្ញាចិត្ត សាមគ្គី សហការជាធ្លុងមួយ រវាងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ក្នុងបុព្វហេតុកសាងលធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទឱ្យមានសមត្ថភាពពេញលេញ និងប្រកបដោយវិជ្ជាជីវៈសំដៅធានាបាន នូវប្រសិទ្ធភាព នៃកិច្ចការពារជាតិ។
ជាមួយគ្នានេះដែរ  ឯកឧត្ដម គួច ចំរើន គណៈអភិបាលខេត្ដព្រះសីហនុ ក៍បានថ្លែងបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះវីរភាពរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងស្មារតីក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជន។
ឯកឧត្តម គួច ចំរើន វានផ្តាំផ្ញើ នាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ត្រូវ៖
១. ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ដែលបានប្រសូតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវយុត្តិធម៌។
២.ថែរក្សា និងការពារសន្តិភាព ដែលរកបានដោយលំបាក និងសមិទ្ធផលដែលមាននាពេលបច្ចុប្បន្ន។
៣.ពង្រឹងការអនុវត្តវិធានការច្បាប់ដ៏ម៉ឺងម៉ាត់។
៤.ចូលរួមសហការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។
ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន ក៏បានរំលឹកមន្ត្រីទាំងឡាយពង្រឹងការងារក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ លឿន មានគុណភាព និងទុកចិត្តបាន។ ឯកឧត្តម បានណែនាំមន្ត្រីអោយប្រកាន់ភ្ជាប់នូវអភិក្រមទាំង៥ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនាពីរគឺ ៖ កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ ៕ ដោយ សាវ៉ុន

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner