ឯកឧត្តម ឃួង ស្រេង នៅព្រឹកថ្ងៃទី២៧ ខែតុលានេះបន្តចុះត្រួតពិនិត្យស្ថានភាពបាក់ដាច់ទ្វារទប់ទឹកមួយកន្លែង ដែលបង្កដោយសារជំនន់ស្ទឹងព្រែកត្នោត
តាមការអោយដឹងពីមន្ត្រីមូលដ្ឋានបានអោយដឹងថា ទ្វារទប់ទឹកមួយកន្លែង នេះ មានទីតាំងនៅចន្លោះរវាងក្នុងភូមិសាលា និងភូមិ កន្តុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាក់ទំនប់តាំងពីម៉ោងប្រមាណ១២ :៣០នាទីយប់ថ្ងៃទី២៦ ឈានដល់ថ្ងៃទី២៧ខែតុលា ឆ្នាំ២០២១ ។ ហេីយការបាក់ដាច់ទ្វារទប់ទឹកនៅត្រង់ចំនុច ភូមិ កន្តុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានហូរមកពីផ្នែកខាងលេីសង្កាត់ទៀន អាចនិងរងផលប៉ះពាល់ ដល់ភូមិសាស្ត្រសង្កាត់មួយចំនួនដូចជា សង្កាត់គង់នយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ក្នុងខណ្ឌដង្កោ ដោយត្រូវជម្លៀសប្រជាជនចេញពីលំនៅដ្ឋាន ដើម្បីរកទីទួលសុវត្ថិភាពជាបន្ទាន់។
តាមរយៈការបាក់ទ្វារទឹកនេះ ឯកឧត្តម ឃួង ស្រេង បានដឹកនាំ ចាប់តាំងពីពេលកេីតហេតុនៃបាក់ទ្វារទឹកនេះភ្លាម តែម្តង ដោយបានបញ្ជារអោយកងកម្លាំងធ្វេីការជម្លៀសប្រជាជនមកកាន់ទួលសុវត្តិភាពជាបន្តបន្ទាប់ និងមិនទាន់មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតនៅក្នុងហេតុការបាក់ទ្វារទឹកនេះទេ ។ឯកឧត្ត ម ឃួង ស្រេង បានធ្វេីការណែនាំអោយកងកម្លាំង និងមន្ត្រីជំនាញ សហការគ្នា ធ្វេីការយកបាវខ្សាច់ ចាក់ទប់បិទមុខទឹក ដេីម្បីកុំអោយហូរទៅផ្នែកខាងក្រោមនៃសង្កាត់គង់នយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួសផងដែរ ៕