គិតត្រឹមព្រឹកថ្ងៃទី២៧ ខែតុលា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ-១៩ ជាង១៣.០លាននាក់ ស្លាប់ជាង ២៧.៦ម៉ឺននាក់
កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,០៥៤,៦២៩នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៦,៤០០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១៖
- ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៤១,០៩០នាក់ (ស្លាប់ ១៤៣,២៧០នាក់)
- ហ្វីលីពីន ឆ្លងចំនួន ២,៧៦៥,៦៧២នាក់ (ស្លាប់ ៤២,០៧៧នាក់)
- ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤៤២,២២៤នាក់ (ស្លាប់ ២៨,៥៧៦នាក់)
- ថៃ ឆ្លងចំនួន ១,៨៦៦,៨៦៣នាក់ (ស្លាប់ ១៨,៨៦៥នាក់)
- វៀតណាម ឆ្លងចំនួន ៨៩៦,១៧៤នាក់ (ស្លាប់ ២១,៨០២នាក់)
- មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩៥,៨៩៨នាក់ (ស្លាប់ ១៨,៥៨២នាក់)
- សិង្ហបុរី ឆ្លងចំនួន ១៧៩,០៩៥នាក់ (ស្លាប់ ៣៣៩នាក់)
- កម្ពុជា ឆ្លងចំនួន ១១៨,០០០នាក់ (ស្លាប់ ២,៧៥១នាក់)
- ទ្បាវ ឆ្លងចំនួន ៣៧,០១៨នាក់ (ស្លាប់ ៥៦នាក់)
- ព្រុយណេ ឆ្លងចំនួន ១២,៥៩៥នាក់ (ស្លាប់ ៨២នាក់) ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕