អធិការដ្ឋាននគរបាលខណ្ឌដូន ពេញបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនស្ត្រីម្នាក់ដកហូតថ្នាំញៀនចំនួន០៥កញ្ចប់
ភ្នំពេញ៖ កម្លាំងនៃអធិការរដ្ឋាននគរបាលខណ្ឌដូនពេញស្រាវជ្រាវបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនស្ត្រីម្នាក់ដកហូតថ្នាំញៀនចំនួន០៥កញ្ចប់។ កាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវរថភ្លើង ក្តាន់ពីរ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

យោងតាមរបាយការណ៍របស់លោកម៉ៅ ចាន់ថុន អធិការរងខណ្ឌដូនពេញ បានឲ្យដឹងថា៖
ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាល នៃគណះអភិបាលខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្ត្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ជា ណារី ហៅ អារី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ(ជួញដូរ)។វត្ថុតាងចាប់យករួមមាន១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៥កញ្ចប់។២/ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនធំ។ ៣/ទុយោជ័រព៌ណស្វាយចំនួនមួយ។ ៤/ដែកកេះពណ៌ក្រហមចំនួនមួយ។៥/ឧបករណ៍ប្រើប្រាស់គ្រឿងញៀន។

បច្ចុប្បន្ន កម្លាំងជំនាញខណ្ឌ ប៉ុសិ៍ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួក និងក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តន៍តាមនីតិវិធី៕ធ.ដ
