អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៤៥លាន២៧ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៩៧ម៉ឺននាក់ និងជាសះស្បើយ២២២លាន៣៧ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៤៥លាន២៧ម៉ឺន៦ពាន់១៧៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៩៧ម៉ឺន៨ពាន់៧៣៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២២២លាន៣៧ម៉ឺន២ពាន់៤២០នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៦លាន៤៩ម៉ឺន៧ពាន់៧១៩នាក់ ស្លាប់ចំនួន៧៥ម៉ឺន៩ពាន់៩៣២នាក់ និងជាសះស្បើយចំនួន៣៦លាន៣៧ម៉ឺន៥ពាន់១៨៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន២១ម៉ឺន៤ពាន់៨៦៥នាក់ ស្លាប់៤៥ម៉ឺន៥ពាន់៦៨៤នាក់ និងជាសះស្បើយ៣៣លាន៥៨ម៉ឺន៩ពាន់៦៧២នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន៧៤ម៉ឺន៨ពាន់៩៨៤នាក់ ស្លាប់ចំនួន៦០ម៉ឺន៦ពាន់២៩៣នាក់ និងជាសះស្បើយ២០លាន៩៤ម៉ឺន៤ពាន់៨៧នាក់ ៕ ប្រភព៖ worldometers