អង្គការសហប្រជាជាតិ៖ ទ្វីបអាស៊ីបានទទួលរងអាកាសធាតុក្តៅបំផុត ដល់កំណត់ត្រាក្នុងឆ្នាំ២០២០

ហ្សឺណែវ៖ អង្គការសហប្រជាជាតិបាននិយាយនៅមុនកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP26 ថា ទ្វីបអាស៊ីបានទទួលរងអាកាសធាតុក្តៅបំផុតដល់កំណត់ត្រាក្នុងឆ្នាំ២០២០ ជាមួយនឹងអាកាសធាតុដ៏អាក្រក់ដែលបានធ្វើឱ្យមានការខូចខាតយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍របស់ទ្វីបនេះ។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីអំពីស្ថានភាពអាកាសធាតុរដ្ឋនៅអាស៊ី  អង្គការឧតុនិយមពិភពលោក (WMO) របស់អង្គការសហប្រជាជាតិ បានលើកឡើងថា គ្រប់ផ្នែកទាំងអស់នៃតំបន់បានរងផលប៉ះពាល់។ អង្គការឧតុនិយមពិភពលោក (WMO) បានបញ្ជាក់ថា ឥទ្ធិពលអាកាសធាតុ និងបម្រែបម្រួលអាកាសធាតុខ្លាំងនៅទូទាំងអាស៊ីក្នុងឆ្នាំ ២០២០ បណ្តាលឱ្យបាត់បង់ជីវិតមនុស្សរាប់ពាន់នាក់ និងបានជម្លៀសមនុស្សរាប់លាននាក់ផ្សេងទៀត ក៏ដូចជាខាតបង់ប្រាក់រាប់រយពាន់លានដុល្លារ ខណៈវាបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ី។

គួរបញ្ជាក់ផងដែរថា របាយការណ៍ខាងលើនេះត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃមុនកិច្ចប្រជុំ COP26 ដែលជាសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដែលធ្វើឡើងនៅទីក្រុង ក្លាសកូវ (Glasgow) ប្រទេសស្កុតលែន ចាប់ពីថ្ងៃទី ៣១ ដល់ថ្ងៃទី ១២ ខែវិច្ឆិកាខាងមុខ។ របាយ​ការណ៍ដដែលនែះ​ក៏​បាន​បង្ហាញ​ពី​ការ​ខាត​បង់​ជា​មធ្យម​ប្រចាំ​ឆ្នាំ​សរុប ​ដោយ​សារ​គ្រោះ​ថ្នាក់​ទាក់​ទង​នឹង​អាកាស​ធាតុផងដែរ៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner