លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី ដឹកនាំមន្ត្រីក្រោមឱវាទចុះរៀបចំសណ្តាប់ក្នុងមូលដ្ឋាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២០នេះចៅសង្កាត់ភ្នំពេញថ្មីលោក ជុំ សារ៉ាយ បានដឹកនាំមន្ត្រីក្រោមឱវាទចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសំខាន់ៗនានាក្នុងមូលដ្ឋានឲ្យមានរបៀបរៀបរយ និងប្រមូលសំរាមតាមផ្លូវខណៈបុគ្គលិកក្រុមហ៊ុនស៊ីនទ្រីមានការយឺតយ៉ាវក្នុងការមកប្រមូលសំរាម។ដែលធ្វើចាប់ពីផ្លូវលោកឧញ៉ាម៉ុងរិទ្ធីរហូតមុខផ្សារដើមអម្ពឹលរហូតដល់ព្រំប្រទល់ខណ្ឌទួលគោកតែម្តង។

លោកចៅសង្កាត់ភ្នំពេញថ្មីបានឲ្យដឹងថាការដែលអាជ្ញាធរចុះមកធ្វើការរៀបចំសណ្តាប់នៅពេលនេះគោលបំណងគឺដើម្បី ឲ្យមានរបៀបរៀបរយអោយមានសោភ័ណ្ឌភាពតាមដងផ្លូវ និងបរិស្ថានល្អហើយជាពិសេសអាជ្ញាធរខិតខំជួលរថយន្តដើម្បីប្រមូលដឹកសំរាមដែលនៅតាមផ្លូវ ក៏ដូចជាតាមផ្ទះរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទៀតផង។

លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីបានបន្តឲ្យដឹងទៀតថា៖ កន្លងមកអាជ្ញាធរសង្កាត់ធ្លាប់បានជួនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលដាក់លក់នៅចំណុចខាងលើនេះច្រើកលើក ច្រើនសារណាស់ហើយតែពួកគាត់នៅតែមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរទាល់តែសោះ ដូច្នេះហើយទើបថ្ងៃនេះលោកបានថឹកនាំកម្លាំងសណ្តាប់សង្កាត់ចុះមករៀបចំផ្ទាល់។

លោកចៅសង្កាត់ភ្នំពេញថ្មីបានឲ្យដឹងថា៖ នេះមិនមែនជាលើកទី១នោះទេដែលអាជ្ញាធរសង្កាត់បានចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាននោះហើយលោក នឹងបន្តធ្វើជាប្រចាំ។ លោកក៏បានសំណោមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សង្កាត់ភ្នំពេញថ្មីទាំងអស់ សូមចូលរួមសហការឲ្យបានល្អជាមួយ និងអាជ្ញាធរជំវិញ និងការចុះរៀបចំសណ្តាប់ក៏ដូចជាការទុកដាក់សំរាមឲ្យបានត្រឹមត្រូវកុំបោះចោលពាសវាលពាសកាលព្រោះវាធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន៕ធ.ដ
