ពិព័រណ៍សៀវភៅថ្នាក់អន្តរជាតិធំជាងគេនៅកម្ពុជា រៀបចំឡើងក្នុងរាជធានីភ្នំពេញ ជាមួយនឹងសៀវភៅជាង១លានក្បាល

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ពិព័រណ៍សៀវភៅ Big Bad Wolf ជាពិព័រណ៍សៀវភៅថ្នាក់អន្តរជាតិ បានរៀបចំឡើងជាលើកដំបូងធំជាងគេនៅកម្ពុជា រយៈពេល១២ថ្ងៃ គឺចាប់ពីថ្ងៃទី ៩ មករា រហូតដល់ថ្ងៃទី ២០ ខែមករាឆ្នាំ ២០២០ ដោយមានសៀវភៅអង់គ្លេសរហូតដល់ជាង១លានក្បាល បែងចែកជាច្រើនប្រភេទផ្សេងៗគ្នា ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានអ្នកចូលរួមជាច្រើននាក់ទៀត នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅផ្សាររុងរឿង ខណ្ឌជ្រោយចង្វារ ។

ឯកឧត្តម ខៀវ កាញារីទ្ធ បញ្ជាក់ថា នេះជាឱកាសមាសសម្រាប់ប្រជាពលរដ្ឋកម្ពុជា អាណាព្យាបាល ក៏ដូចជាសិស្សនិស្សិត ដើម្បីទិញសៀវភៅសម្រាប់អានពង្រីកនូវចំណេះដឹងរបស់ខ្លួន ស្របពេលដែលសៀវភៅទាំងអស់ សុទ្ធតែមានការបញ្ចុះតម្លៃជាពិសេសចាប់ពី៥០ដល់៩០ភាគរយ ។

ពិព័រណ៍សៀវភៅនាពេលនេះ មានការដាក់លក់នូវសៀវភៅរហូតដល់ជាង ១លានក្បាល ជាភាសាអង់គ្លេស ដោយបែងចែកចេញប្រភេទសៀវភៅផ្សេងៗគ្នា ដូចជាសៀវភៅ ដែលលក់ដាច់បំផុត, សៀវភៅល្បីៗ, ប្រលោមលោក, រឿងប្រឌិតបែបវិទ្យាសាស្ត្រ, មនោសញ្ចេតនា, សៀវភៅអភិវឌ្ឍខ្លួន, អក្សរសាស្ត្រ, ប្រលោមលោកក្រាហ្វិក, អាជីវកម្ម, ស្ថាបត្យកម្ម និង រចនា, សៀវភៅធ្វើម្ហូប និងសៀវភៅជាច្រើនប្រភេទទៀត នៅក្នុងកម្មវិធីពិព័រណ៍សៀវភៅដ៏ធំនេះ។

សូមបញ្ជាក់ថា ៖ ពិព័រណ៍សៀវភៅថ្នាក់អន្តរជាតិនេះ គឹនឹងបន្តរហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២០ ដោយចាប់ផ្ដើមបើកពីម៉ោង៩ព្រឹក រហូតដល់ម៉ោង១២យប់ នៅក្នុងផ្សាររុងរឿង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជាមួយគ្នានេះក្រុមហ៊ុនសែលកាត ដែលជាដៃគូរសហការផ្នែកទូរគមនាគមន៍របស់ពិព័រណ៍ Big Bad Wolf Sale នៅទីក្រុងភ្នំពេញ ឆ្នាំ2020 នឹងមានស្តង់ពិព័រណ័ផ្ទាល់ខ្លួនមួយសម្រាប់ ផ្តល់ការកំសាន្ត ដល់អ្នកចូលរួមផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner