គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍លើផ្លូវជាតិលេខ១

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ និងអនុវត្តន៍គោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តន៍ច្បាប់ចរាចរលើផ្លូវជាតិលេខ១ និងផ្លូវមួយចំនួនទៀតក្នុងភូមិសាស្ត្រខណ្ឌ ។

ជាក់ស្តែងនៅយប់ថ្ងៃ៨ ខែមករា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដឹកនាំដោយលោក រស់ សុភក្តិ អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចម្រុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅលើផ្លូវជាតិលេខ១ ចំនុចមុខស្ថានីយ៍ប្រេងPTT ភូមិបឹងឈូក សង្កាត់និរោធ  ខណ្ឌច្បារអំពៅ ។ ក្នុងយុទ្ធនាការនេះដែរកម្លាំងចម្រុះត្រួតពិនិត្យអ្នកជិះម៉ូតូជាង២០០គ្រឿង អប់រំអ្នកជិះម៉ូតូអត់ដាក់កញ្ចក់ អត់ពាក់មួកសុវត្ថិភាព ជាង២០នាក់ តែមិនបានធ្វើការផាកពិន័យនោះទេ។

សូមបញ្ជាក់ថា យុទ្ធនាការត្រួតពិនិត្យអាវុធជាតិផ្ទុះនេះ គណៈបញ្ជាការឯកភាពខណ្ឌបានអនុវត្តក្នុង១សប្តាហ៍យ៉ាងតិចក៏៤ដងដែរនៅគ្រប់ផ្លូវទាំងអស់ក្នុងភូមិសាស្ត្រខណ្ឌ សំដៅធ្វើយ៉ាងណារួមគ្នាអនុវត្តគោលនយោបាយ “ ភូមិ-សង្កាត់ មានសុវត្ថិភាព “ ឲ្យមានប្រសិទ្ធិភាព និងពង្រឹងច្បាប់ចរាចរណ៍ ៕ធ.ដ

ដោយ៖ សណ្តោស

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner