ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ លើកទី៥ ឆ្នាំនេះ ចំនួនអ្នកចូលរួមកើនឡើង ១០% បើធៀបនឹងឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ លើកទី៥ ឆ្នាំនេះ ចំនួនអ្នកចូលរួម១៣០០នាក់ ជនបរទេស ៧០០នាក់ មកពី៤៤ប្រទេសលើពិភពលោក កើនឡើង១០% បើធៀបនឹងឆ្នាំ២០១៩កន្លងទៅ មានតែ១០០០នាក់ប៉ុណ្ណោះ ដែលគ្រោងចាប់ផ្តើមនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ខាងមុខនេះ នៅលើទឹកដីអង្គរ ខេត្តសៀមរាប នេះជាការថ្លែងបញ្ជាក់របស់ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯ ឧ វ៉ាត់  ចំរើន នៅក្នុងសន្និសីទសារព័តមាននាព្រឹកមិញ  នៅទីស្នាក់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ឯ ឧ វ៉ាត់ ចំរើន អះអាងថា ព្រឹត្តិការណ៍នេះ រៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា សហការជាមួយក្រសួងទេសចរណ៍ ក្រោមការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនបារាំង Royal Phoenix ធ្វើឡើងក្នុងគោលបំណងចូលរួមថែរក្សា បរិស្ថានតំបន់បេតិកភ័ណ្ឌអង្គរ ផ្សព្វផ្សាយតំបន់ទេសចរណ៍អង្គរ ទៅកាន់ក្រៅប្រទេសតាមរយៈព្រឹត្តិការណ៍កម្រិតខ្ពស់ និងការបង្ហាញកីឡាចំរុះ នៃការរៀបចំ កីឡាទេសចរណ៍ នៅលើទឹកដីប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប ។

ហើយក្រៅពីគោលដៅធំៗទាំង៣នេះ ថវិការដែលទទួលបានពីការរៀបចំ និងយកកិច្ចការសប្បុរសធម៍ ជួយដល់អង្គការមួយចំនួន នៅកម្ពុជា។ អគ្គលេខាធិការ រូបនេះ បញ្ជាក់ទៀតថា ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ លើកទី៥នេះ គឺជាឆ្នាំដំបូងហើយ ដែលមានកីឡាករកម្ពុជា ២០៣នាក់ចូលរួម ក្នុងនោះវិញ្ញាសា១២៨ គីឡូម៉ែត្រ អ្នកចូលរួមរត់ មានកីឡាករកម្ពុជា៣នាក់ផងដែរ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ នៅតំបន់អង្គរ លើកទី៥ ឆ្នាំ២០២០នេះ មានរយៈពេល២ថ្ងៃ ដោយចាប់ផ្តើមប្រកួតនៅថ្ងៃទី១៨ ម៉ោង៤ទៀបភ្លឺ និងបញ្ចប់នៅព្រឹកថ្ងៃទី១៩ ដោយធ្វើការប្រកួតលើ៥វិញ្ញាសា ១៦គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ ៤២គីឡូម៉ែត្រ ៦៤គីឡូម៉ែត្រ និង១៦៨គីឡូម៉ែត្រ ខណៈជនជាតិបារាំងឈរ លេខ១ កម្ពុជាឈរ លេខ២ អង់គ្លេសលេខ៣ និង ជនជាតិកូរ៉េ លេខ៤  ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner