គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយចុះបង្រ្កាបផលិតផលគ្រឿងសម្អាងក្លែងក្លាយ២ទីតាំងនៅខណ្ឌទួលគោក និងបានឃាត់ខ្លួនម្ចាស់ទីតាំង០១យកទៅសាកសួរ

អត្ថបទដោយ៖
Kien Sereyvuth

រាជធានីភ្នំពេញ៖ ផលិតផលគ្រឿងសម្អាងក្លែងក្លាយជាច្រើនប្រភេទបាននាំចូលស្តុកទុកនៅចំនួន២ទីតាំងក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានរងការបង្រ្កាបពីសំណាក់សមត្ថកិច្ចចម្រុះ ក្រោមការដឹកនាំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងឃាត់ខ្លួនម្ចាស់ទីតាំង០១នាក់ដើម្បីយកទៅសាកសួរអនុវត្តន៍តាមនីតិវីធី។ការបង្រ្កាបផលិតផលក្លែងក្លាយគ្រឿងសម្អាងបានធ្វើឡើងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ក្នុងនោះមានការសម្របសម្រួលពីសំណាក់ព្រះរាជរងអមសាលាដំបូងរាជធានីភ្នំពេញលោក ចែ សុង។

បើយោងរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឱ្យដឹងថា ប្រតិបត្តិការបង្រ្កាបផលិតផលក្លែងក្លាយគ្រឿងសម្អាងធ្វើនៅទីតាំងទី១ផ្ទះលេខ៥៨zនិងតាំងទី២ ផ្ទះលេខ៥០z ផ្លូវលេខ១៣៤zក្រុម២៣  ភូមិ៧ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោករាជធានីភ្នំពេញ ដែលមានម្ចាស់ឈ្មោះ យ៉ាង ផាន់ណា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរនៃសហគ្រាស(យីហោអេឡិចគីកូសប)។

ការចុះបង្រ្កាបនោះផងដែរសមត្ថកិច្ចចម្រុះបានពិនិត្យរកឃើញគ្រឿងសម្អាងជាច្រើនប្រភេទខុសច្បាប់ត្រូវបាននាំចូល រក្សាទុក និងចែកចាយដោយគ្មានការអនុញ្ញាតិច្បាប់ពីក្រសួងសុខាភិបាលនិងគ្រឿងសម្អាងមួយចំនួនត្រូវបានសង្ស័យថាវិចខ្ចប់ដោយម្ចាស់ទីតាំង ដោយពុំមានច្បាប់អនុញ្ញាតិពីស្ថាប័នមានសមត្ថកិច្ចរួម និងការដកហូតស្ទិកហ្គ័របិទលើផលិតមួយចំមួនទៀតផងដែរ។ផលិតផលសសម្អាងទាំងនោះត្រូវបានដកហូតជាបណ្តោះអាសន្ន យកមករក្សាទុកនៅលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដើម្បីទុកស្រាវជ្រាវស៊ើបអង្កេតបន្ត៕ធ.ដ

ដោយ៖ សំ វិច្ឆិកា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner