បញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោហ៊ុនសែន បានរៀបចំការតាំងពិព័ណសព្វាវុធយោធារបស់បញ្ជាការដ្ឋានអង្គរក្សដាក់ ជូនប្រជាពលរដ្ឋចូលទស្សនាដើម្បីចូលរួមអបអរសាទ័រខួបលើកទី៤១នៃទិវាជ័យជម្នះ៧មករា(១៩៧៩ ២០២០) ។
ឯកឧត្ដម ណុប រត្ថ័និមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សបានឱ្យដឹងថា ការរៀបចំតាំងពិព័រណ៍សព្វាវុធយោធារបស់បញ្ជាការដ្ឋានអង្គរក្សថ្ងៃនេះ មិនមែនជាការបង្ហាញសាច់ដុំអ្វីនោះទេ គឺជាការដាក់តាំងពិព័រណ៍ជូនប្រជាពលរដ្ឋដែលមានមូលដ្ឋាននៅជិតទីបញ្ជាការអង្គរក្សចូលទស្សនា កម្សាន្តឱ្យដឹងពីតួនាទីភារកិច្ចរបស់បញ្ជាការដ្ឋានអង្គរក្សគឺការពារជាតិ សាសនា ព្រៈមហាក្សត្របូរណៈភាពទឹកដី និងការពារសុខសុវត្ថិភាពជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រៈរាជាណាចក្រកម្ពុជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាការរៀបចំដាក់តាំងបង្ហាញពីការយកចិត្តទុកដាក់ថែទាំសម្ភារ បច្ចេកទេសអាវុធយុទ្ធភណ្ឌ័នៅតាមកងអន្តរាគមន៍នីមួយៗ ដែលក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទបានប្រគល់ជូនឱ្យបានត្រឹមត្រូវតាមការនែនាំរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទជាពិសេសដើម្បីចូលរួម អបអរសាទ័រខួបលើកទី៤១នៃទិវាជ័យជម្នៈ៧មករា(១៩៧៩ ២០២០)។ រសៀលថ្ងៃទី០៨មករា នៅទីបញ្ជាការដ្ឋានអង្គរក្សទួលក្រសាំងក្រុងតាខ្មៅខេត្តកណ្ដាល។

ឯកឧត្ដម ណុប រត្ថ័និមល ក៏បានរំលឹកថា ថ្ងៃជ័យជម្នះ៧មករាជាថ្ងៃកំណើតទី២របស់យើង បើគ្មានថ្ងៃជ័យជម្នះ៧មករាប្រជាជនកម្ពុជាទាំងអស់មិនមានជីវិតរស់នៅបានមើលឃើញនូវការអភិវឌ្ឍប្រទេសជាតិ ដូចសព្វថ្ងៃនេះទេ ។ ដោយសារនយោបាយឈ្នៈឈ្នៈរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យអង្គការចាត់តាំងនយោបាយរបស់ខ្មែរក្រហមរលំរលាយ បង្រួបបង្រួមជាតិ ឯកភាពទឹកដី កងទព័ជាតិតែមួយគ្មានតំបន់អប្បគមន៍ នាំលទ្ធិប្រជាធិប្បតេយ្យនិងការបោះឆ្នោតដោយសេរីពហុបក្សនៅកម្ពុជានាំប្រទេសជាតិមានសុខសន្តិភាពទូទាំងប្រទេស និងការអភិវឌ្ឍជាបន្តបន្ទាប់កំណើនសេដ្ឋកិច្ចជាលំដាប់។

សន្តិភាពមានតម្លៃធំធេងណាស់បើប្រទេសគ្មានសុខសន្តិភាពយើងគ្មានឱកាសដើម្បីកាសាង និងអភិវឌ្ឍន៍ប្រទេសបាននោះទេ។ ក្នុងនាមជាកងយោធពលខេមរៈភូមិន្ទឯកឧត្ដមប្តេជ្ញាប្រឆាំងដាច់ខាតនូវការប៉ុនប៉ងណាមួយរបស់ជនអគតិមួយក្ដាប់តូចដែល ឈានទៅរកការបំផ្លាញជាតិសាសនា ព្រៈមហាក្សត្រផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បន្តចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គមនិងការអភិវឌ្ឍជាតិ។

សូមរំលឹកថា បញ្ជាការដ្ឋានអង្គរក្សក្រៅពីមានតួនាទីភារកិច្ចការការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្តិភាពជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងក្រុមគ្រួសារ និងភ្ញៀវជាតិអន្តរជាតិ និងឥស្សរះជនថ្នាក់ដឹកនាំប្រទេសជាតិ និងបានចូលរួមដកស្ទូងច្រូតកាត់បូមទឹកជូនប្រជាពលរដ្ឋនៅពេលរាំងស្ងួត និងជាសេនាធិការឱ្យកាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រមុខដឹកនាំក្នុងការចុះជួយប្រជាពលរដ្ឋដែលជួបនូវការរងដោយសារគ្រោះធម្មជាតិផ្សេងៗ។ ដើម្បីផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋបញ្ជាការដ្ឋានអង្គរក្សមានពិធីតាំងពិព័រណ៍ប្រលងចំម្រៀងបុរាណសម័យរាំលេងកម្សាន្តផងដែរ៕ធ.ដ
