ប្រេសិតពិសេសអាម៉េរិកប្រចាំអង្គការសហប្រជាជាតិបញ្ជាក់ថា សហរដ្ឋអាម៉េរិកត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចូលតុចរចាដោយឥតលក្ខខណ្ឌជាមួយអ៊ីរ៉ង់
បរទេស៖នៅក្នុងសារលិខិតមួយផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី ឃែល្លី ក្រាហ្វ បាននិយាយថា ប្រទេសរបស់លោកស្រីប្រុងប្រៀបខ្លួនរួចរាល់ហើយ ក្នុងការត្រឡប់ទៅអង្គុយនៅតុចរចាដោយគ្មានលក្ខខណ្ឌជាមួយអ៊ីរ៉ង់ ។

លោកស្រី ក្រាហ្វ បានលើកហេតុផលការពារការមេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី តាមរយៈការលើកឡើងអំពីមាត្រា៥១នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ។ នៅក្រោមមាត្រានោះ ប្រទេសនានាដែលជាសមាជិកអង្គការសហប្រជាជាតិត្រូវតម្រូវឲ្យរាយការណ៍ជាបន្ទាន់ភ្លាមៗ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អំពីចំណាត់ការទាំងឡាយ ដែលធ្វើឡើងក្រោមការអនុវត្តនូវសិទ្ធិការពារខ្លួន ។

ដោយឡែកតំណាងជាន់ខ្ពស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ ក៏បានអះអាងដែរថា ប្រទេសរបស់ខ្លួនគោរពអធិបតេយ្យភាពអ៊ីរ៉ាក់ ខណៈប្រភពផ្លូវការបានបញ្ជាក់ហើយថា គ្មានទាហានអាម៉េរិក ឬជនស៊ីវិលអ៊ីរ៉ាក់ណាម្នាក់បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់នោះទេ ។ ការថ្លែងបែបនេះរបស់តំណាងជាន់ខ្ពស់អ៊ីរ៉ង់ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីក្រសួងការបរទេសអ៊ីរ៉ាក់ប្រកាសថា ខ្លួននឹងកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ទៅស្រាយបំភ្លឺ ជុំវិញការបាញ់មីស៊ីលទៅលើមូលដ្ឋានទ័ពអាម៉េរិក នៅថ្ងៃទី០៩ ខែមករានេះ ៕ធ.ដ

