អ៊ិត រ៉ាវុធ, [29.10.21 13:24]
តំណាងឯកឧត្តម កិត្តិបណ្ឌិត
ហ៊ីង ប៊ុន ហៀងនាំយកអំណោយចែកជូន
ប្រជាពលរដ្ឋរងគ្រោដោយជំនន់ទឹកភ្លៀងក្នុង
ឃុំដើមឫស ស្រុកកណ្តាលស្ទឹង

ឯកឧត្តម ណុប រ័ត្ននិមល ប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យ សម្តេចតេជោ តំណាងដ៍ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុៈជួយស្រុកកណ្កាលស្ទឹង អមដំណើរដោយឯកឧត្តម នួន ណារិន អនុប្រធាគណពង្រឹងឃុំដើមឬស និងក្រុមការងារយុវជនជាច្រើននាក់ នាំយកអំណោយ និងថវិការបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន មកចែកជូនពលរដ្ឋរាប់រយគ្រួសារក្នុងភូមិស្រម៉រឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
(ថ្ងៃទី២៩ខែតុលាឆ្នាំ២០២១)

ឯកឧត្តម ណុប រ័ត្ននិមល បានផ្ដាំផ្ញើការសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលតែងតែគិតគូរយកចិត្តទុកដាក់ មកចំពោះប្រជាពលរដ្ឋដែលរងគ្រោះនៅស្រុកកណ្ដាលស្ទឹងនេះ។

លោកបានថ្លែងថា «ទីណាមានទុក្ខលំបាក ទីនោះមានគណបក្សប្រជាជនកម្ពុជា» ដែលតែងតែចុះជួយយកចិត្តទុកដាក់ដល់ប្រជារាស្ត្រទាំងអស់ មិនគិតពីនិន្នាការនយោបាយអ្វីឡើយ ពោលគឺសុទ្ធតែប្រជាជនខ្មែរតែមួយ ខ្មែរស្រលាញ់ ខ្មែរស្រលាញ់គណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចតេជោជានាយករដ្ឋមន្ត្រីជារៀងរហូត។

ស្ថិតក្នុងកាសនេះដែរ ឯកឧត្តម ណុប រ័ត្ននិមល បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ ពិសេសពេលទឹកជន់លិចខ្លាំងអាចមានសត្វអសិរពិសផ្សេងៗចូលផ្ទះសម្បែង ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងមើលថែរក្សាសុខភាពឲ្យបានល្អ ហូបស្អាតវផឹកទឹកឆ្អិន រក្សាអនាម័យជាប្រចាំ ពិសេសបើមានស្ថានភាពសុខភាពមិនស្រួល ត្រូវប្រញ៉ាប់រួសរាន់ប្រាប់មកអាជ្ញាធរមូលដ្ឋានបន្ទាន់។
គួរជម្រាបជូនថា ភូមិសាស្ត្រស្រុកកណ្ដាលស្ទឹងនេះ ទទួលការជន់លិចស្ទើរ១០០% ខណៈដែលអាជ្ញាធរខេត្តមូលដ្ឋាន កម្លាំងទាំង៣ ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋាន បានសហការគ្នាល្អ ក្នុងការចុះជួយប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់ឡើយ ខណៈសកម្មភាពទាំងនេះទទួលបានការសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋពេញមួយ ស្រុកកណ្ដាលស្ទឹងតែម្ដង។
ក្នុងនោះដែលឯកឧត្តម បាននាំយកអំណាយថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ចែកជូនដល់ប្រជាពលរដ្ឋចំនួន១៥៩គ្រួសារក្នុងមួយគ្រួសារ អង្ករ២៥គឹឡូ ទឹកត្រី១យួរ ទឹកសុីអីវ១យួរ មី១កេសតូច និងថវិកា៤មុឺនរៀលផងដែល៕ដោយ-រ៉ាវុធ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner