កម្មការអន្តរក្រសួងវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់ទទួល ការងារថែទាំផ្លូវក្រាលកៅស៊ូ ពីរជាន់ ប្រភេទ (DBST)
ពោធិ៍សាត់៖ ថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់ ទទួល ការងារថែទាំផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទ(DBST)ជាលក្ខណៈ ប្រចាំចំនួន ០២គម្រោង ដូចខាងក្រោម៖
-គម្រោងទី១ ៖ផ្លូវចំនួន ៥ខ្សែ ប្រវែងសរុប ៦ម៉ឺន ៧ពាន់ ៣៩០ម៉ែត្រ ទទឹង ៥ម៉ែត្រ នឹង ៦ម៉ែត្រ និងមានបំពាក់ស្លាកសញ្ញាចរាចរណ៍ ចំនួន ៥៥៧ កន្លែង ស្ថិតនៅ ស្រុកតាលោសែជ័យ ស្រុកបាកាន ស្រុកក្រគរ ស្រុកកណ្ដៀង ស្រុកក្រវ៉ាញ ខេត្តពោធិសាត់ ។
-គម្រោងទី២ ៖ចំនួន ៥ខ្សែ ប្រវែងសរុប ៥ម៉ឺន ២ពាន់ ១៦០ម៉ែត្រ ទទឹង ពី ៥ ទៅ ៦ម៉ែត្រ ស្ថិតនៅ ស្រុកថ្មគោល ស្រុករតនមណ្ឌល ស្រុកបាណន់ ស្រុកសំឡូត ស្រុកគាស់ក្រឡ សង្កាត់វត្ដគរ ខេត្តបាត់ដំបង ។
បន្ទាប់ពីបានពិនិត្យទៅលើលក្ខណៈបច្ចេកទេស និងគុណភាព និងសោភ័ណ្ឌភាពរួចមក គណៈកម្មការអន្ដរ
ក្រសួង បានសម្រេចឯកភាពទទួលយក ១០០% ៕ ដោយ/ វ៉េង លឹមហួត





