សិល្បៈលម្អសន្លឹកទ្វាររបស់ខ្មែរយើងមានច្រើនបែបដូចជាគំនូរក្បាច់បិទមាស គំនូរក្បាច់បិទសំបកខ្យង ឆ្លាក់ក្បាច់បិទមាស លាបទឹកមាស ឬលាបម្រ័ក្សណ៍ជាដើម ដែលមានសោភ័ណល្អិតល្អន់ និងបង្កប់អត្ថន័យ
អត្ថបទដោយ៖
AMS OneMinute
ជាក់ស្ដែង សន្លឹកទ្វារនេះលម្អដោយគំនូរក្បាច់បិទមាសលើផ្ទៃសន្លឹកទ្វារដែលលាបម្រ័ក្សណ៍ពណ៌ខ្មៅ។ គំនូរក្បាច់ភ្ញីភ្លើងប្រទាក់ក្រឡាគ្នាព័ទ្ធវិញជុំរូបតួអង្គក្នុងទេវកថារឿងរាមកេរ្តិ៍ ចំនួន២ គឺតួអង្គឥន្ទ្រជិត កាន់ដំបងដៃ និងធ្នូសរ និងតួអង្គព្រះល័ក្សណ៍ កាន់ព្រះខ័ន និងធ្នូសរ គង់លើហនុមាន។
ប្រភព៖ បុរាណាចារ្យ


