សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតពេលហាត់ប្រាណដោយការធាក់កង់រយៈពេល ៨០នាទី បានចម្ងាយជាង៥០គីឡូម៉ែត្រ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ថ្ងៃនេះ ឆ្លៀតពេលហាត់ប្រាណដោយការធាក់កង់រយៈពេល ៨០នាទី បានចម្ងាយជាង ៥០គីឡូម៉ែត្រ ក្រោយពីបានប្រជុំអាស៊ាន ៣ថ្ងៃជាប់គ្នាពុំមានពេលហាត់ប្រាណសោះ។
សម្ដេចតេជោ លើកឡើងដូចនេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រលប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។
សម្ដេចតេជោ បានលើកឡើងដូច្នេះថា ប្រជុំអាស៊ាន៣ថ្ងៃជាប់គ្នា ពុំមានពេលហាត់ប្រាណសោះ។ ថ្ងៃនេះ ឆ្លៀតពេលហាត់ប្រាណដោយការធាក់កង់រយៈពេល ៨០នាទី បានចម្ងាយជាង៥០គីឡូម៉ែត្រ ដោយជិះឡើងទួល៤អង្សា។ ប្រសិនគិតចម្ងាយផ្លូវ អាចចូលក្នុងដីខេត្តកំពង់ស្ពឺ ឬតាកែវ តែទីបំផុតនៅផ្ទះតាខ្មៅសោះ។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ល្ងាចថ្ងៃសុក្រ រង់ចាំមើលផ្លូវចៅៗមកលេង និងបាយល្ងាចជាមួយគ្នា។ នេះហើយជារសជាតិ នៃជីវិតពេលថ្ងៃរសៀលនិងជារសជាតិនៃជីវិតជាជីតារបស់ចៅៗ ដែលតែងតែនឹកដល់ពួកគេ ដូចពាក្យចាស់ពោលថា (ស្រឡាញ់កូនមួយតៅស្រឡាញ់ចៅមួយថាំង)៕






