កាយផ្តាច់ ផ្លូវបេតុងវត្តតាក្តុល បង្ហូរទឹកចេញពីភូមិចំនួន៣នៅ សង្កាត់សាក់សំពៅ មកស្ទឹងព្រែកត្នោត ក្រោយពីទឹកស្ទឹងព្រែក ត្នោតបានស្រកចុះ

ភ្នំពេញ៖ អនុវត្តតាមការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ខែតុលាឆ្នាំ២០២១ នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានកាយផ្តាច់ជាបណ្តោះអាសន្ន ផ្លូវបេតុងវត្តតាក្តុល ដើម្បីបង្ហូរទឹកចេញពីភូមិចំនួន ៣ ក្នុងសង្កាត់សាក់សំពៅ មកស្ទឹងព្រែកត្នោតវិញ ក្រោយពីទឹកស្ទឹងព្រែកត្នោតបានស្រកចុះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា អនុវត្តតាមការណែនាំពីឯឧ ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ខែតុលាឆ្នាំ២០២១ ផ្លូវបេតុងវត្តតាក្តុល ត្រូវបានកាយផ្តាច់ជាបណ្តោះអាសន្ន ដើម្បីបង្ហូរទឹកចេញពីភូមិចំនួន ៣ ក្នុងសង្កាត់សាក់សំពៅ មកស្ទឹងព្រែកត្នោត ។
មន្ត្រីបន្តថា៖តំបន់លិចទឹកនេះ មានចំនួន ០៣ភូមិ គឺភូមិខ្វឹត ភូមិពោធ៍រលំ និងភូមិក្រាំងតាផូ មានប្រជាជនចំនួន ៥៤៨ គ្រួសារ ដែលហ៊ុព័ទ្ឋជុំវិញដោយស្ទឹងព្រែកត្នោត និងទំនប់ ៧មករា ដែលជាតំបន់ទឹកជំនន់ស្រកអស់ចុងក្រោយ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner