​ថៃ​បើក​ប្រទេស​​វិញហើយនៅថ្ងៃចន្ទ​ តែ​ឆ្លងនិង​​ស្លាប់​មិនទាន់អន់ទេ

តាម​គម្រោង​ ​នា​ថ្ងៃ​ទៅ​១​ ​វិច្ឆិកា​ ​២​០​២​១​ខាងមុខនេះ​ ​ប្រទេស​ថៃ​នឹង​ចាប់ផ្តើម​បើក​ប្រទេស​ឡើងវិញ​ក្រោយ​រឹតត្បិត​ខ្លាំង​ព្រោះ​កូ​វី​ដ​ ​ជាការបើក​ឡើងវិញ​ ​សំដៅ​លើ​ការ​ដក​បំរាមគោចរ​នៅ​រាជធានីបាងកក​ ​និង​ខេត្ត​១៦ផ្សេង​​ទៀត​ ​រួម​នឹង​ការ​ទទួល​ភ្ញៀវ​អន្តរជាតិ​ ​មកពី​៤​៦​ប្រទេស​និង​តំបន់​ ​ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តាឡី​ស័ក​ ​ជាដើម​។

យ៉ាងណាក៏ដោយ​ ​តួលេខ​ឆ្លង​កូ​វី​ដ​១​៩​ប្រចាំថ្ងៃ​នៅ​ប្រទេស​ថៃ​នៅតែ​មិនទាន់​ថមថយ​ទេ​ ​គឺ​រាប់ពាន់​នាក់​ក្នុងមួយថ្ងៃៗ​ ​ឬ​ ​ឈាន​ដល់​ក្បែរ​ៗ​១​ម៉ឺង​នាក់​ក៏មាន​ ​រីឯ​ការ​ស្លាប់​វិញ​ ​១​ថ្ងៃ​ៗ​ ​ស្លាប់​ចន្លោះ​ពី​ជាង​៥​០​ទៅ​ក្បែរ​១​០​០​នាក់​ដែរ​។​

​ជាក់ស្តែង​ ​នា​ព្រឹក​ថ្ងៃ​ទី​៣​០​ ​តុលា​ ​២​០​២​១​នេះ​ ​ថៃ​បាន​ប្រកាស​ពី​ការ​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ករណី​ថ្មីៗ​ ​ចំនួន​៩​២​២​៤​នាក់​ ​ស្លាប់​៨​៨​នាក់​ទៀត​ ​ត្រឹម​ពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​។​

ថៃ​មាន​ជំងឺ​វី​រុ​ស​នេះ​លើកដំបូង​ ​កាលពីដើម​ឆ្នាំ​២​០​២​០​ ​ហើយ​ពេលនេះ​ ​កើន​ដល់​ជិត​២​លាន​នាក់​ហើយ​ ​ខណៈ​ដែល​អ្នក​ស្លាប់​ព្រោះ​ជំងឺ​នេះ​ ​កើន​ដល់​ ​១​៩​១៥៨នាក់​ហើយ​។​

គេ​នៅចាំ​បាន​ថា​ ​រក​ទៅ​ទី​៣​ ​នៅ​ថៃ កាលពីថ្ងៃទី១ មេសា ២០២១ ​ដែល​អូស​បន្លាយ​មកដល់ពេលនេះ​គឺជា​ពេលវេលា​ដ៏​យ៉ាប់​យឺន​បំផុត​របស់​ថៃ​ ​ក្នុង​ប្រ​វត្ថិ​កូ​វី​ដ​១​៩​នេះ​ ក្នុងនោះ រលកទី៣នេះ ថៃមានឆ្លងជិត១.៩លាននាក់ ស្លាប់វិញ ជាង១.៩ម៉ឺននាក់។ ពេលនោះ ថៃក៏ត្រៀមរៀបចំបើកប្រទេសពេលលេញឡើងវិញ ដូចជាការរៀបចំកញ្ចប់ទេសចរណ៍ ជាដើម៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner