២៩ តុលា ២០២១
១. កម្ពុជាមានបក្សីរនាលពណ៌ប្រមាណ ២៥០០គូ ស្មើនឹង ២០% នៃចំនួនរនាលពណ៌សរុបនៅតំបន់អាស៊ីអាគ្នេយ៍ និងស្មើនឹង ១២% នៃចំនួនសរុបលើពិភពលោក – រស្មីកម្ពុជា
២. សំណង់ថ្មីនៃគម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត រហូតមកដល់ពេលនេះ សម្រេចបាន ៨៤% ដែលគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ – AMS Economy
៣. ៨ខែ ដើម ឆ្នាំ ២០២១ កម្ពុជា បាន កត់ត្រា ភ្ញៀវទេសចរ ក្នុងស្រុក ប្រមាណ ២.៤២លាន នាក់ ក្នុង នោះ ជាង ២.២៦លាន នាក់ ជា ភ្ញៀវ ក្នុងស្រុក និង ប្រមាណ១៦ម៉ឺន នាក់ជាភ្ញៀវបរទេស – ខ្មែរថាមស៍
៤. កងកម្លាំងហ្វីលីពីន បានសម្លាប់មេដឹកនាំសកម្មប្រយុទ្ធអ៊ីស្លាមម្នាក់ ដែលត្រូវបានបន្ទោសចំពោះការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស ការធ្វើឃាត និងចាប់ជំរិតទារប្រាក់នៅភាគខាងត្បូងប្រទេស ជាង ១ទសវត្សរ៍មកនេះ – AP
៥. រដ្ឋាភិបាលក្រុមតាលីបង់អំពាវនាវឱ្យអន្តរជាតិបញ្ចេញលុយរាប់ពាន់លានដុលា្លររបស់ធនាគារកណ្ដាលរបស់អាហ្វហ្កានីស្ថាន ដែលត្រូវបានបង្កក ខណៈប្រទេសមួយនេះកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច គ្រោះទុរភិក្ស និងជនភៀសខ្លួន – Reuters
