ប្រជាពលរដ្ឋ នៅតាមបណ្តាស្រុក មួយចំនួន ក្នុងខេត្តកំពត បន្តដាក់ពាក្យ ដើម្បីសុំឱ្យ អភិបាលខេត្តជួយដោះស្រាយ
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតបានបន្តទទួលពាក្យបណ្ដឹងនិងជួយ សម្របសម្រួលដោះស្រាយបញ្ហាមួយចំនួនជូនពលរដ្ឋដែលមកពីបណ្តាស្រុកក្រុងក្នុងខេត្តកំពត កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពត ។
បន្ទាប់មក ឯកឧត្តមក៏បានជួបសំណេះសំណាលជាមួយបងប្ឣូនសមាគមន៍ឣ៊ិស្លាម និងសប្បុរសជនដែលបានចូលរួមផ្ដល់ស្បៀងជូនរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ចែកជូនប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាតក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត មានប្រសាសន៍ ផ្តាំផ្ញើទៅកាន់បងប្អូនអ៊ិស្លាម និង សប្បុរសជន ផងដែរថា សម្រាប់ឣនាគតរបស់ប្រទេសមួយ គឺតម្លៃនៃសន្តិភាព ។
ឯកឧត្តម បន្ត មាថា សាសនាលើលោក មានពុទ្ធឱវាតដូចគ្នា គឺបំរើឲ្យសេចក្តីសុខ និងការរីកចំរើនរបសស់មនុស្ស តែឣ្វីជាការរស់នៅដែលយើងទទួលបាន នោះគឺតម្លៃនៃសន្តិភាព ហើយតម្លៃសន្តិភាពនេះប្រសូត្រ ឡើងមកដោយឣ្នកណា សម័យ ឣ៊ុនតាក់យកលុយមក ជាង ពីរពាន់លានដុល្លារ តើទិញសន្តិភាពស្រុកខ្មែរបានទេ គឺមិនបានទេ ។ ក្រោយពីមានគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន យើងមានសុខសន្តិភាព ដូចសព្វថ្ងៃនេះ ។
ក្នុង នោះ ឯកឧត្តម ជួន សុវណ្ណ និង លោក ជំទាវ បាន ផ្ដល់ នូវ អង្ករ ចំនួន ២៥ តោន មី ជាតិ ចំនួន ២០០ កេស និង ទឹក ត្រី ទឹក ស៊ីអ៊ីវ ចំនួន ២០០ យួរ ។
លោក សោម សុខរ៉ាឌី និង ភរិយា បាន ផ្ដល់ អង្ករ ចំនួន ៣០ តោន មី យេីង ចំនួន ៥០០ កេស និង ទឹក ត្រី ទឹក ស៊ីអ៊ីវ ចំនួន ២០០ យួរ ៕ Sila Sarin









