ពិធីចុះកិច្ចព្រមព្រៀងរបស់កីឡាករ ជាមួយក្លឹបបាល់ទាត់ឬទ្ធិសែនខេត្តកំពង់ឆ្នាំង ដើម្បីបណ្ដុះបណ្ដាល បច្ចេកទេសដល់កីឡាករឈានទៅចូលរួមក្នុងការប្រកួតដណ្ដើមជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ខាងមុខ
កំពង់ឆ្នាំង ៖ នៅថ្ងៃទី 29 ខែតុលាឆ្នាំ 2021 នេះ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្លឹបកីឡាបាល់ទាត់ឬទ្ធិសែនខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីចុះកិច្ចព្រមព្រៀងរវាងកីឡាករ ជាមួយក្លឹបឬទ្ធិសែន ដើម្បីបន្តការបណ្ដុះបណ្ដាលបច្ចេកទេសបង្កើនសមត្ថភាពឈានទៅចូលរួមការប្រកួតកីឡាបាល់ទាត់ដណ្ដើមជើងឯកថ្នាក់ជាតិនៅ ឆ្នាំ
២០២២ខាងមុខនេះ ។
កម្មវិធីនេះបានធ្វើឡើងនៅក្នុងសាលាខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាព ឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកឧកញ៉ា រស់ សុវណ្ណវាសនា ប្រធានកិត្តិយសក្លឹបឬទ្ធិសែន ។
ឯកឧត្តម សាន់យូ ប្រធានក្លឹបបាល់ទាត់ឬទ្ធិសែន ខេត្តកំពង់ឆ្នាំងបានថ្លែងថា ក្លឹបបាល់ទាត់ឬទ្ធិសែនខេត្តកំពង់ឆ្នាំង បានបង្កើតឡើងនៅឆ្នាំ ២០០៥ ដែលមានក្រុមកីឡាករជាង ២០នាក់ ។ ក្លឹបឬទ្ធិសែន ក៏មានគ្រូ បង្វឹកបច្ចេកទេសបាល់ទាត់ថ្នាក់ជាតិដ៏ជំនាញល្បីម្នាក់ ដែលមានសញ្ញាប័ត្រពីបរទេស ឈ្មោះ លោក ស៊ុម សុវណ្ណ ជួយបណ្ដុះបណ្ដាល និងបង្វឹកដល់ក្រុមកីឡាករក្នុងក្លឹបឬទ្ឋិសែននេះ ជាមួយគ្នានេះក៏មាន ការជួយ
ឧបត្ថម្ភទំនុកបម្រុងពី លោ កឧកញ៉ា រស់ សុវណ្ណវាសនា ផងដែរទើបក្លឹបឬទ្ធិសែនមានកិត្តិយសនិងមានកេរ្តិ៍ឈ្មោះដល់ថ្ងៃនេះ ដោយ ឡែកក្លឹបបាល់ទាត់ឬទ្ធីសែន ក៏ធ្លាប់ទទួលបានពានរង្វាន់ ក១ ថ្នាក់ជាតិនៅក្នុងឆ្នាំ២០០៧ផងដែរ ដែលនេះគឺជាកិត្តិយសបំផុតលើវិស័យកីឡាបាល់ទាត់ សម្រាប់ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ។
លោកឧកញ៉ា រស់ សុវណ្ណវាសនា បន្តថា ទស្សនៈវិស័យរបស់ក្លឹបគឺលោកនឹងជួយផ្គត់ផ្គង់ទំនុកបម្រុងថែទាំសុខភាព បណ្ដុះបណ្ដាល ប ច្ចេកទេស បង្កើនសមត្ថភាពជាបន្តទៀត ដល់កីឡាករ ដែលអនាគតនឹងក្លាយជាកីឡាករអាជីព ។ ដូច្នេះលោកសំណូមពរផងដែរ ដល់ប្អូនៗ ជាកីឡាករត្រូវខិតខំប្រឹងប្រែងឲ្យ អស់ពីសមត្ថភាពក្នុងការហ្វឹកហាត់ពីគ្រូបច្ចេកទេស។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង សូមស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះក្លឹបបាល់ទាត់ឬទ្ធិ
សែន ខេត្តកំពង់ឆ្នាំង ដែលកន្ល ងមកក៏ធ្លាប់ទទួលបានពានរង្វាន់ដែលជាកិត្តិយស ជូនខេត្តកំពង់ ឆ្នាំងផងដែរ ។
ឯកឧត្តមអភិបាលខេត្តបានបន្តថាក្នុងពេលខាងមុខរដ្ឋបាលខេត្ត និងរៀបចំឲ្យមានក្លឹបកីឡាវាយសី ក្លឹបកីឡាចែវទូក , ជិះកង់ជិះម៉ូតូ និងជិះស្គី ដើម្បីពង្រីក និងពង្រឹងវិស័យកីឡាក្នុងខេត្តឡើងវិញ ជា
មួយនិងការកសាងសួនច្បារសម្ដេចតេជោ នៅតាមមាត់ទន្លេក្នុងក្រុងកំពង់ឆ្នាំង ដើម្បីស្វាគមន៍ភ្ញៀវទេសចរដែលមក លេងកំសាន្តនៅក្នុងទឹកដីខេត្តកំពង់ ឆ្នាំង ៕
សុខ គឹមសៀន




























