ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១០៦នាក់, ជាសះស្បើយ ២៣៤នាក់, ស្លាប់ចំនួន ៨នាក់ (៥នាក់អត់បានចាក់វ៉ាក់សាំង)
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១០៦នាក់, អ្នកជំងឺចំនួន ២៣៤នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៨នាក់ (ក្នុងនោះ ៥នាក់អត់បានចាក់វ៉ាក់សាំង)។
គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១១៨,៤២៧នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៤,៥៣៤នាក់, ស្លាប់សរុបចំនួន ២,៧៨១នាក់ ៕
