អភិបាលរាជធានីលើកឡើងថាបើទោះបីទឹកជំនន់ស្ទឹងព្រែកត្នោត បានស្រកអស់ក៏ពិតមែន ប៉ុន្តែ អាជ្ញាធរនៅតែតាមមើលថែ បងប្អូនប្រជាពលរដ្ឋជានិច្ច

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា បើទោះបី ទឹកជំនន់ស្ទឹងព្រែកត្នោត
បានស្រកទៅអស់ពិតមែន ប៉ុន្តែក្នុងនាមអាជ្ញាធរដែលជាអាណាព្យាបាលរបស់បងប្អូនប្រជាពលរដ្ឋ នៅតែតាមមើលថែបងប្អូនប្រជាពលរដ្ឋជានិច្ច មានន័យថា លុះត្រាបងប្អូនប្រជាពលរដ្ឋបានសុខស្រួលជាធម្មតាវិញ ទើបយើងអាចលែងដៃបាន ។ នេះជាការគិតគូរមួយ ដោយអនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែន ដែលការងារសំខាន់ទី១គឺសង្គ្រោះអាយុជីវតប្រជាពលរដ្ឋ និងមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយ ដែល
យើងមិនដឹងនោះទេ។
ការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង. អភិបាលរាជធានីភ្នំពេញបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ ក្នុងពិធី ចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន៨៦៩ គ្រួសារ ស្ថិតក្នុងមូលដ្ឋានសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា រដូវវស្សាឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងទៅ អាស្រ័យដោយកត្តាការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមជាសកល គូបផ្សំនឹងកត្តាភូមិសាស្ត្រសណ្ឋានដី បានធ្វើឱ្យតំបន់សណ្ដស្ទឹងព្រែកត្នោត ដែលតភ្ជាប់ពីខេត្តកំពង់ស្ពឺ មកកាន់ខេត្តកណ្តាល ដោយត្រូវឆ្លងកាត់រាជធានីភ្នំពេញ បានទទួលរងការគំរាមកំហែងជាថ្មីម្តងទៀតដោយសារជំនន់ទឹកភ្លៀង បណ្តាលមកពី ការហូរជន់ដោយគំហុកនូវបរិមាណទឹកភ្លៀងដ៏ច្រើន ពីតំបន់ភ្នំភាគនិរតី ជាហេតុធ្វើឱ្យបណ្តាខណ្ឌជាយក្រុង ជាពិសេស ខណ្ឌកំបូល និងខណ្ឌដង្កោ ត្រូវលិចលង់ផ្នែកខ្លួនដោយចៀសមិនរួច។ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងយ៉ាងខ្លាំង ធ្វើឱ្យមានការហូរ ច្រោះក្បាលហុងទឹក ហៀរហូរជន់លិចលំនៅឋាន និងបង្កឱ្យមានផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដល់បងប្អូន ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងសង្កាត់គងនយ ហើយនៅថ្ងៃទី២៥ និងទី២៦ ខែតុលា ឆ្នាំ២០២១ ជំនន់ទឹកភ្លៀងបានបន្ត ហូរជន់លិចភូមិចំនូន ៤ នសង្កាត់ទៀន និងភូមិចំនួន ៦ ទៀត នៃសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឯឧ អភិបាលរាជធានីបន្តទៀតថា៖ស្ថិតក្នុងស្ថានភាពមហន្តរាយនេះ ក្រោមការចង្អុលបង្ហាញជាប់ជាប្រចាំពី សម្ដេចតេជោនាយករដ្ឋមន្ត្រី កងកម្លាំង ចម្រុះ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មានភាពម្ចាស់ការខ្ពស់ បានសហការរួមគ្នាផ្តល់ការសង្គ្រោះបានទាន់ពេលវេលា ដោយជម្លៀសបងប្អូនប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ ទៅកាន់ទីទូលសុវត្ថិភាព ពោលគឺមិនមានប្រជាពលរដ្ឋណាមួយ រងគ្រោះដល់អាយុជីវិតឡើយ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បាន បង្កើនការយកចិត្តទុកដាក់ ផ្ដល់នូវអំណោយមនុស្សធម៌របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះជាបន្តបន្ទាប់ ដោយគ្មានការរើសអើង ឬ ប្រកាន់បក្សពួកឡើយ។លោកបញ្ជាក់ថា៖ជាក់ស្ដែង ថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តផ្តល់អំណោយមនុស្សធម៌មករដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ៨៦៩ គ្រួសារ ស្ថិតក្នុងភូមិសាក់សំពៅ, ភូមិខិត, ភូមិសំបូរ, ភូមិក្រាំងតាផូ, ភូមិពាម និងភូមិពោធិ៍រលំនៃសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ក្នុងនោះ អំណោយដែលត្រូវផ្តល់ជូនក្នុងមួយគ្រួសារ រួមមាន មី ១កេស, ត្រីខ ១ យូរ, ទឹកស៊ីអ៊ីវ ១ យូរ និង អង្ករ ១ បាវ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បាន
អំពាវនាវអោយប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋាន ជាពិសេសបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ សូមបន្ត និងបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ដោយ ត្រូវអនុវត្តនូវរាល់វិធានការទាំងឡាយ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីចៀសឆ្ងាយផុតពីជំងឺកូវីដ-១៩ ។
លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានមានប្រសាសន៍ថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងយ៉ាងខ្លាំង ធ្វើឱ្យមានការហូរ ច្រោះក្បាលហុងទឹក ហៀរហូរជន់លិចលំនៅឋាន ចំនួន១០សង្កាត់ស្មើនឹង៣៥ភូមិ ។ចំណែកនៅក្នុងសង្កាត់សាក់សំពៅនេះ ផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន៨៦៩ខ្នង ស្មើនឹងប្រជាពលរដ្ឋ ២៣២៧ នាក់បានទទួលរងនូវការលិចលង់ ហើយត្រូវបាន
ឯឧ ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាំយកមកប្រគល់នៅថ្ងៃនេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner