ស្ពានអាកាសថ្មើរជើងសន្ឋរម៉ុក ចេញជារូបរាងហើយ ខណៈក្រុមការងារស្ទូចគ្រោងដែកស្ពានដាក់លើទម្រសរសរ
ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ឋរម៉ុកស្ថិតក្នុងខណ្ឌទួលគោកបានឈានដល់ការ ស្ទូចគ្រោងដែកស្ពានដាក់លើទម្រសរសរ ស្ពានហើយ កាលពីយប់ថ្ងៃទី២៩ និងព្រឹកថ្ងៃទី៣០
ខែតុលានេះ ខណៈដែលកំណាត់ផ្លូវមួយចំនួននៅក្បែរនឹងការដ្ឋាននេះត្រូវបានបិទមិនឲ្យធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន។
លោកជា ពិសី អភិបាលខណ្ឌ
ទួលគោក កាលពីរាត្រីថ្ងៃទី២៩ខែតុលា ក៏បានចុះពិនិត្យផ្ទាល់ទៅដល់ទីតាំងការដ្ឋាននៃការស្ទូចគ្រោងដែកស្ពាន ដាក់លើទម្រសរសរស្ពាននេះផងដែរ ដើម្បីជំរុញការងារនេះឲ្យបានលឿននិងសម្រួលទៅដល់ចរាចរណ៍នៅតំបន់នេះ។
ពាក់ព័ន្ធនឹងការដំឡើងគ្រោងដែកតួស្ពានអាកាសថ្មើជើងនេះ រដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាច ថ្ងៃទី ២៨ខែ តុលាឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងពីការបិទចរាចរលើកំណាត់ផ្លូវមួយចំនួននៅក្បែរការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក ក្នុងរយៈពេលបីយប់ ដោយចាប់ពីយប់ថ្ងៃទី២៩, យប់ថ្ងៃទី៣១ ខែតុលា និងយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង១៨និង០០យប់ ដល់ម៉ោង ៧និង00 ព្រឹក ដើម្បីដំឡើងគ្រោងដែកតួស្ពាន ខណៈដែល ការងារសាងសង់សរសរគ្រឹះស្ពានបានបញ្ចប់ទាំងស្រុង។ ចំពោះការបិទនេះ គឺ១-យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១ បិទចរាចរ ផ្នែកខាងជើងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ ២៥៣ ផ្លូវលេខ ២៣៣ និងមហាវិថីម៉ៅសេទុង គឺចាប់ពីធនាគារ អេប៊ីអេ “ABA Bank ” ដល់ផ្លូវលេខ១២២។
២-យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ បិទចរាចរ ផ្នែកខាងត្បូងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ២៥៣ ,ផ្លូវលេខ ២៣៣ និងមហាវិថីម៉ៅសេទុង គឺចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក ដល់ផ្លូវលេខ១៣៤។
៣-យប់ថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០២១ បិទចរាចរកំណាត់ផ្លូវកម្ពុជាក្រោម គឺចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក ដល់ផ្លូវលេខ២៥៣ និងកំណាត់ផ្លូវកម្ពុជាក្រោម ចាប់ពីធនាគារអេប៊ីអេ ” ABA Bank ” ដល់ផ្លូវលេខ២៣៣។
គួរបញ្ជាក់ថា ស្ពា នអាកា សថ្មើ រជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺសាងសង់កា ត់ ទទឹង ផ្លូវ ម៉ៅសេ ទុង ២ខ្សែ និងកា ត់ទ ទឹងផ្លូ វក ម្ពុជាក្រោម ២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួល ដ ល់សិ ស្សានុសិ ស្ស បានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិ ភា ព ទោះពួកគេមកពីទិស ខា ងណា ក៏ដោ យ។
គួរបញ្ជាក់ទៀតថា មកដល់ពេល នេះ រាជធានីភ្នំពេញមា ន ស្ពានអា កាស ថ្មើ រជើ ង ចំនួន៤ក ន្លែ ងហើ យ ក្នុងនោះរួមមា ន នៅតំបន់ជ ម្ពូ វ័ន្ត ខ ណ្ឌពោធិ៍សែន ជ័យ មានចំនួន២កន្លែ ង និងនៅតំបន់ ភ្លើ ងស្តុប នាង គ ង្ហីង មានចំនួន១ ក ន្លែង និងនៅផ្សារដើមគរមានមួយកន្លែងទៀត ដែលបានបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការកាលពីការចុងកក្កដាឆ្នាំ២០២០កន្លងមកនេះ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕




