មេដឹកនាំកំពូលអ៊ីរ៉ង់អះអាងថា ការវាយប្រហារដោយមីស៊ីលលើមូលដ្ឋានទ័ពអាម៉េរិកនៅអ៊ីរ៉ាក់ គឺជាការទះកំផ្លៀងអាម៉េរិក
អត្ថបទដោយ៖
Kien Sereyvuth
អ៊ីរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមិនណេ បានហៅការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់លើមូលដ្ឋានទ័ពអាម៉េរិកពីរកន្លែងនៅអ៊ីរ៉ាក់ នៅថ្ងៃទី០៨ ខែមករានេះថា គឺជាការទះមុខអាម៉េរិកមួយកំផ្លៀង និងថា សកម្មភាពយោធាបែបនេះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ ។

ទន្ទឹមគ្នា តាមរយៈបណ្តាញសង្គមធ្វីតធើ មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ បានបង្ហោះសារព្រមានថា អ៊ីរ៉ង់អាចនឹងបើកការវាយប្រហារលើទីតាំងចំនួន១០០ ដែលអាម៉េរិកកំពុងឈរជើង បើសិនជាទីក្រុងវ៉ាស៊ីនតោនហ៊ានចាត់វិធានការសងសឹកនឹងការវាយប្រហាររបស់អ៊ីរ៉ង់ ។

ការកត់សម្គាល់បែបនេះរបស់លោក អាលី ខាមិនណេ ត្រូវបានធ្វើឡើងក្រោយអ៊ីរ៉ង់បើកការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់លើមូលដ្ឋានទ័ព អាន់ អាល់អាសាដ ស្ថិតនៅភាគខាងលិចខេត្ត អាន់បា និងមូលដ្ឋានទ័ពមួយទៀតនៅទីក្រុង អេប៊ីល នៅក្នុងទឹកដីប្រទេសអ៊ីរ៉ាក់ ៕ធ.ដ
