អង់គ្លេសប្រកាសថ្កោលទោសការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពអាម៉េរិកនៅប្រទេសអ៊ីរ៉ាក់

អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសបានថ្កោលទោសការវាយប្រហារដោយគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់នៅថ្ងៃទី០៨ ខែមករានេះ ទៅលើមូលដ្ឋានយោធាចំនួនពីរនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងរបស់អាម៉េរិក និង កងកម្លាំងចម្រុះរបស់បស្ចិមប្រទេស ។

ជាមួយគ្នានេះ អង់គ្លេសក៏បានជំរុញមិនឲ្យរដ្ឋាភិបាលទីក្រុង តេហេរ៉ង់ ចាត់វិធានការយ៉ាងដូច្នេះម្ដងទៀតផងដែរ ដោយខ្លួនបានហៅវិធានការនេះថា ជាការវាយប្រហារមិនប្រយ័ត្នប្រយែង និងគ្រោះថ្នាក់‍ ។

ទន្ទឹមគ្នា ក្រុមសម្ព័ន្ធមិត្តនៅអឺរ៉ុបរបស់អាមេរិកក៏បានជំរុញឲ្យបន្ធូរបន្ថយភាពតាន តឹងពីគ្រប់ភាគីទាំងអស់ ប៉ុន្តែគេនៅមិនទាន់ច្បាស់នៅឡើយទេ ថាតើការវាយប្រហារដោយគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់នេះ គឺជាការបញ្ចប់ការសងសឹករបស់ទីក្រុងតេហេរ៉ង់ទៅលើទីក្រុងវ៉ាស៊ីនតោន ចំពោះការណ៍ដែលសហរដ្ឋអាម៉េរិកសម្លាប់មេដឹកនាំយោធាកំពូលរបស់ខ្លួនគឺលោក កាស្សេម សូឡៃមេនី ឬយ៉ាងណា ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner