៣០ តុលា ២០២១
១. ស្រូវចំនួន ៣៩ ៨៧៦ហិកតានៃខេត្តបន្ទាយមានជ័យ បាត់ដំបង និងរតនគិរី ត្រូវបានខូចខាតទាំងស្រុងដោយសារគ្រោះទឹកជំនន់ ខណៈស្រូវនៅបន្ទាយមានជ័យ និងបាត់ដំបងនឹងត្រូវដាំស្ដារឡើងវិញ តែខេត្តរតនគិរីខ្វះប្រភពទឹក – ថ្មីៗ
២. ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោកស្ថាបនាបាន ៧០% ហើយគ្រោងបញ្ចប់នៅអំឡុងខែធ្នូចុងឆ្នាំនេះ ខណៈមានការបិទចរាចរណ៍នៅក្បែរការដ្ឋាន – កោះសន្តិភាព
៣. កម្ពុជា បាន ត្រៀម វិញ្ញាសា ចំនួន ១ ២ ក្នុង នោះ វិញ្ញាសា ប្រភេទ នារី ចំនួន ១ សម្រាប់ ការ ប្រកួត ជើងឯក ទូកក្តោង តំបន់ អាស៊ី អាគ្នេយ៍ ២ ០ ២ ១ ដែល នឹង ប្រព្រឹត្តទៅ នៅ ខេត្ត ព្រះ សី ហ នុ ពី ថ្ងៃ ទី ១ ២ -១ ៧ ខែ ធ្នូ – ខ្មែរថាមស៍
៤. អារ៉ាប៊ីសាអូឌីត ទុកពេល៤៨ម៉ោងឱ្យឯកអគ្គរដ្ឋទូតលីបង់ចេញពីប្រទេសខ្លួន ក្រោយរដ្ឋមន្ត្រីក្រសួងព័ត៌មានលីបង់ និយាយរិះគន់ក្រុមយោធាចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធនឹងសង្គ្រាមស៊ីវិលរបស់យេម៉ែន – CGTN
៥. កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលទម្លាក់ពីអំណាចដោយរដ្ឋប្រហារកាលពីឆ្នាំ២០០៦ ត្រូវបានតែងតាំងជាទីប្រឹក្សាគណបក្សភឿថៃ – SCMP
