ជិះម៉ូតូវ៉ាជែងរថយន្តជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតក្នុងទិសដៅបញ្ច្រាស បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់

 ភ្នំពេញ ៖  មានម៉ូតូពីរគ្រឿងបានបុកគ្នាក្នុងទិសដៅបញ្ច្រាសយ៉ាងពេញទំហឹង  បណ្ដាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង  រីឯប្រុសស្រី២នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះ អាយុជីវិត  បង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង៨  និង៣០នាទីយប់ថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០២១  ស្ថិតតាមបណ្ដោយផ្លូវបេតុងឌួងងៀប  ត្រង់ចំណុចមុខបុរីទារក កុមារជាតិ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

  ជនរងគ្រោះដែលស្លាប់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ  ។ 

 តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូស្មាក់រ៉េវ៉ូពណ៌ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ1AL-4707 ជិះដោយបុរសម្នាក់ តាមបណ្ដោយផ្លូវបេតុងឌួងងៀប ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន  ខណះមកដល់ចំណុចកើតហេតុខាងលើបានវ៉ាជែងរថយន្តជ្រុលចូលចំណីខាងម៉ូតូឌ្រីមសង់០២១  ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IR -3099 ជិះដោយយុវជនម្នាក់រួមដំណើរនិងនារីម្នាក់  ទិសដៅបញ្ច្រាសគ្នាពីត្បូងទៅជើង ចំបញ្ឆិតចំហៀងពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូស្មាក់រ៉េវ៉ូស្លាប់ភ្លាមៗនៅនិងកន្លែងកេីតហេតុ  ចំណែកប្រុសស្រី២នាក់ភាគីខាងម៉ូតូឌ្រីមសង់០២១រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ  ។ 

 ក្រោយកើតហេតុ  សមត្ថកិច្ចមូលដ្ឋាន  និងជំនាញចរាចរណ៍ខណ្ឌមានជ័យចុះមកធ្វេីការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុករងចាំដោះស្រាយបន្តតាមក្រោយ  ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ  និងទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕  ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner