លោក អេឡិច ច័ន្ទត្រា បេីករថយន្តស៊េរីទំនេីប BMW ទៅបុកគូទរថយន្តដឹកប្រេង​ Total រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ តារាសម្ដែង លោក អេឡិច ច័ន្ទត្រា បានបេីករថយន្តស៊េរីទំនេីបBMWទៅបុករថយន្តដឹកប្រេងឥន្ធនៈTotal ពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ និងសមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១ ត្រង់ចំណុចមុខធានាគារABA តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារច្បារអំពៅ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុនោះគឺ គេឃេីញរថយន្ត CHENGL ONG ដឹកសាទែនប្រេងឥន្ធនៈTotal ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-2577 កំពុងធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកេីតក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តស៊េរីទំនេីបម៉ាក BMW ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BA-3976 ដែលបេីកបរដោយបុរសម្នាក់ខណៈគេស្គាល់ថាជាតារាសម្ដែង អេឡិច ចាន់ត្រា មកបុករថយន្តដឹកប្រេងឥន្ធនៈTotalពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កវិលត្រឡប់ក្រោយខ្ទេចមួយកំណាត់មុខ ។ ចំណែករថយន្តដឹកសាទែនTotal បានរងការខូចខាតកាងខាងក្រោយបន្តិចបន្ទួច និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡេីយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះមកដល់ ហេីយធ្វេីការសម្របសម្រួលដល់ភាគីទាំងសងខាងអស់មួយសន្ទុះធំ ទេីបចុងក្រោយបញ្ចប់រឿង ត្រឹមយករថយន្តទៅជួសជុលដោយខ្លួនឯង ៕ ដោយ ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner