ក្រុមតាលីបង់អាហ្វហ្កានីស្ថានបានជំរុញឱ្យអាមេរិក និងប្រទេសដទៃទៀតទទួលស្គាល់រដ្ឋាភិបាលរបស់ខ្លួន និងឈប់បង្កកទ្រព្យសម្បត្តិអាហ្វហ្កានីស្ថានដែលជាប់គាំងក្នុងធនាគារនៅក្រៅប្រទេស
អត្ថបទដោយ៖
AMS OneMinute
អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បាននិយាយថា “សាររបស់យើងចំពោះអាមេរិកគឺ ប្រសិនបើនៅតែមិនទទួលស្គាល់ក្រុមតាលីបង់ បញ្ហាអាហ្វហ្កានីស្ថាននៅតែកើតមានក្នុងតំបន់ ហើយអាចរាលដាលជាបញ្ហាសម្រាប់ពិភពលោក” ។
មកទល់ពេលនេះ គ្មាន ប្រទេស ណា មួយ ទទួល ស្គាល់រដ្ឋាភិបាល ក្រុម តាលីបង់ជាផ្លូវការឡើយ ចាប់ តាំង ពី ពួកគេបាន ឡើង កាន់ អំណាច ក្នុង ប្រទេស អាហ្វហ្កានីស្ថាន នា ខែ សីហាមក។

ប្រភព៖ CGTN