មនុស្សជំនិតរបស់ អ៊ុងសាន ស៊ូជី ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ២០ឆ្នាំ

ជំនួយការ​របស់​អ្នកស្រី​ អ៊ុងសាន ស៊ូជី គឺ​លោក Win Htein ជា​អតីត​សមាជិក​សភា​មីយ៉ាន់ម៉ា ត្រូវ​បាន​តុលាការ​ពិសេស​កាត់​ឱ្យ​ជាប់​ទោស​ចូល​ពន្ធនាគារ​ចំនួន ២០ឆ្នាំ ក្រោម​បទ​​ក្បត់​ជាតិ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​មេធាវី​របស់​លោក។

បើ​តាម​ប្រភព​ខាង​លើ លោក​នឹង​ធ្វើ​ការ​ប្ដឹង​តវ៉ា​លើ​ការ​កាត់​ទោស​នេះ។

បុរស​វ័យ ៨០ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បុរស​ដៃ​ស្ដាំ​ របស់​អ្នកស្រី​ ស៊ូជី។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ដោះលែង​វិញ ខណៈ​ពេល​ដែល​លោក​បង្ហាញ​ពី​ជំហរ​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​អាជ្ញាធរ​យោធា​កាល​ពី​អតីតកាល។

បន្ថែម​ពី​នេះ​ទៅ​ទៀត បុរស​រូប​នេះ​​តែងតែ​និយាយ​អំពី​គោលជំហរ​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី នា​ពេល​កន្លង​ទៅ។ លោក​ត្រូវ​បាន​ចាប់​ខ្លួន ៣ថ្ងៃ​ក្រោយ​ពី​រដ្ឋប្រហារ​ខែ​កុម្ភៈ បន្ទាប់​ពី​លោក​និយាយ​ថា ការ​ធ្វើ​រដ្ឋប្រហារ​នេះ​មិនមែន​ជា​ជម្រើស​ត្រឹមត្រូវ ហើយ​គិត​ថា អស់​លោក​ខាង​យោធា​ដឹកនាំ​ប្រទេស​ខុស​ផ្លូវ​ហើយ៕

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner