កម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនបាន១០នាក់ ថ្នាំញៀន៣៣កញ្ចប់
ភ្នំពេញ ៖ ជនសង្ស័យចំនួន១០នាក់ ត្រូវបានកម្លាំងជំនាញខណ្ឌពោធិសែនជ័យ សហការជាមួយកម្លាំងប៉ុស្តិចោមចៅ៣ ចុះទៅបង្ក្រាបចាប់ខ្លួនបាន រួមជាមួយថ្នាំញៀន៣៣កញ្ចប់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ នៅដីវាល ក្រោយភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
កម្លាំងប្រតិបត្តិការបង្ក្រាបខាងលើ ក្រោមបញ្ជាពីលោកវរសេនីយ៍ទោ ម៉ន វុធី អធិការខណ្ឌពោធិសែនជ័យ ដឹកនាំកម្លាំងផ្ទាល់ដោយលោក វរសេនីយ៍ត្រី ភួង បូណា អធិការរងខណ្ឌពោធិសែនជ័យ ទទួលបន្ទុកផ្នែកគ្រឿងញៀន លោក ថេង កុសល នាយប៉ុស្តិ៍ចោមចៅ៣ ចុះទៅបង្ក្រាបនៅទីតាំងខាងលើ ឃាត់ខ្លួនបាន ជនសង្ស័យ ជួញដូរថ្នាំញៀនម្នាក់ ៦នាក់ទៀត ជក់ថ្នាំញៀន សរប៧នាក់ ដកហូតបានថ្នាំញៀនចំនួន៣៣កញ្ចប់ ម៉ូតូចំនួន២គ្រឿង ។
ជនសង្ស័យទាំង១០នាក់ ១ ឈ្មោះ ភី កក្កដា ហៅស្លេក ភេទប្រុស អាយុ២៧ឆ្នាំ ជាម្ចាស់ថ្នាំញៀន ,២ ឈ្មោះ ឈន ធី ភេទប្រុស អាយុ១៦ឆ្នាំ , ៣ ឈ្មោះ ហ៊ាញ តឿម ភេទប្រុស អាយុ១៩ឆ្នាំ , ៤ អ៊ុន ប៊ុនធិន ភេទប្រុស អាយុ១៦ឆ្នាំ , ៥ ឈ្មោះ ថា ឌី ភេទប្រុស អាយុ១៧ឆ្នាំ , ៦ ឈ្មោះ ទ្រី ប្រុស អាយុ២៧ឆ្នាំ , ៧ ឈ្មោះ អុឹម ហៀង ភេទប្រុស អាយុ២៣ឆ្នាំ , ៨ ឈ្មោះ យឺន សំណាង ភេទប្រុស អាយុ១៦ឆ្នាំ , ៩ ឈ្មោះ យិន សុខនី ភេទប្រុស អាយុ២០ឆ្នាំ , ១០ ឈ្មោះ សំ ចំណាន ភេទប្រុស អាយុ១៨ឆ្នាំ ។
ជនសង្ស័យទាំង១០នាក់រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំខ្លួនទៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕


