សម្តេចតេជោ អញ្ជើញ ប្រកាសបិទយុទ្ធនា ការចាក់វ៉ាក់សាំង កូវីដ-១៩ ជុំទី១ និងបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុ ៥ឆ្នាំ
ភ្នំពេញ ៖ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានអញ្ជើញ ជាអធិបតីភាព ក្នុងពិធី ប្រកាស់ បិទ ជាផ្លូវការកម្រិត ថ្នាក់ជាតិ នូវ យុទ្ធនា ការចាក់ វ៉ាក់សាំងកូវីដ-១៩ ជុំទី១ និង ប្រកាសបើក យុទ្ធនា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ កុមារអាយុ ៥ឆ្នាំ ដោយនឹងចាប់ផ្តើម នៅ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ នៅ វិមាន សន្តិភាព ។ សម្តេច តេ ជោ ហ៊ុន សែន ក៏ នឹងធ្វើ សន្និសីទកាសែត ប្រកាស បើក យុទ្ធនា ការចាក់ វ៉ាក់សាំង កូ វីដ ១៩ ដល់ កុមារ អាយុ ៥ ឆ្នាំ នៅ ទីនោះ ផងដែរ ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
