កម្ពុជា សម្រេចបានការចាក់ វ៉ាក់សាំងជាង ១០លាននាក់ ជា ជោគជ័យដ៏ធំធេង នៅក្នុងក្របខ័ណ្ឌ នៃខឿនការពារសុខភាពរបស់ ប្រជាជន

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ថ្លែងនៅក្នុង ផេ ក ហ្វេ ស បុក របស់ សម្តេច នា រាត្រី ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២១ ថា ៖ កម្ពុជា បាន ចាក់ វ៉ាក់សាំង ការពារ កូ វីដ -១៩ បាន ចំនួន ១០ លាន ៨៨ នាក់ រួចហើយ គឺ ស្មើនឹង ជាង ១០០% នៃ ប្រជាពលរដ្ឋ ១០ លាន នាក់ ដែល ត្រូវ ចាក់ វ៉ាក់សាំង ។ សម្តេច តេ ជោ ហ៊ុន សែន បានចាត់ទុក ថា នេះ ជា ជោគជ័យ ធំធេង ណាស់ នៅក្នុង ក្របខ័ណ្ឌ នៃ ខឿន ការពារ សុខភាព របស់ ប្រជាជន យើង ។ សម្តេច តេ ជោ ក៏បាន អប អរសាទរ ចំពោះ អុំ ស្រី ឈ្មោះ សុខ ផាត់ អាយុ ៨៩ ឆ្នាំ រស់នៅ ភូមិ ទ្រាំង សង្កាត់ ស្លក្រាម ក្រុង សៀមរាប ខេត្ត សៀម រាប ដែលជា អ្នក ចាក់ វ៉ាក់សាំង លេខ រៀង ទី ១០ លាន ។

សម្តេច តេ ជោ ហ៊ុន សែន បាន បញ្ជាក់ថា ៖ « នៅថ្ងៃនេះ កម្ពុជា យើង បាន ចាក់ វ៉ាក់សាំង ការពារ កូ វីដ -១៩ បាន ១០ លាន ៨៨ នាក់ រួចហើយ គឺ ស្មើនឹង ជាង ១០០% នៃ ប្រជាពលរដ្ឋ ១០ លាន នាក់ ដែល ត្រូវ ចាក់ វ៉ាក់សាំង ។ នេះ ជា ជោគជ័យ ធំធេង ណាស់ នៅក្នុង ក្របខ័ណ្ឌ នៃ ខឿន ការពារ សុខភាព របស់ ប្រជាជន យើង » ។

សម្តេច តេ ជោ ហ៊ុន សែន បាន បន្តទៀតថា ទោះបី យើង ចាក់ វ៉ាក់សាំង បាន ជាង ១០ លាន នាក់ ស្មើនឹង ជាង ១០០% នៃ ចំនួន គ្រោង ដំបូង ក៍ដោយ ក៍ យើង នៅមាន ប្រជាជន រាប់ម៉ឺន នាក់ ទៀត ដែល មិនទាន់បាន ចាក់ វ៉ាក់សាំង ដែល យើង ត្រូវ បន្ត ចាក់ វ៉ាក់សាំង ជូន ឱយបាន គ្រប់ៗ គ្នា ។ ក្រៅពី ប្រជាជន ដែលមាន អាយុ ១៨ ឡើង ចំនួន ជាង ១០ លាន នាក់ បាន ចាក់ វ៉ាក់សាំង យើង ក៍បាន ចាក់ វ៉ាក់សាំង ជូន កុមារ និង យុវវ័យ អាយុ ១២ ទៅ ១៨ ឆ្នាំ បាន ចំនួន ១.៧៨៨.៨០២ នាក់ ដែល ស្មើនឹង ៩៧.៨៩% និង កុមារ អាយុ ពី ៦ ដល់ ១២ ឆ្នាំ បា ចំនួន ១.៩២០.៥៩៩ នាក់ ស្មើនឹង ១០១.២២% ។

សម្តេច តេ ជោ បន្តថា ៖ គិត សរុប យើង បាន ចាក់ វ៉ាក់សាំង ជូន ជនរួមជាតិ យើង ចំនួន ១៣.៧០៩. ៤៨៧ នាក់ ស្មើនឹង ៨៥.៦៨ % នៃ ប្រជាជន សរុប ១៦ លាន នាក់ ។ កិច្ចការ បន្ត របស់ យើង គឺ ត្រូវ បញ្ចប់ ការចាក់ ដូ ស ទី ២ សម្រាប់ អ្នក ដែល បាន ចាក់ ដូ ស ទី ១ និង បន្ត ចាក់ ជូន ប្រជាជន ដែល មិនទាន់បាន ចាក់ វ៉ាក់សាំង ដូ ស ទី ១ ។ វា កាន់តែ សំខាន់ ជាង ទៀត គឺ យើង ត្រូវតែ បន្ត ការខិតខំ ចាក់ វ៉ាក់សាំង ដូ ស ទី ៣ ជូន ប្រជាជន យើង ឱយខាងតែបាន ដែល មក ដល់ពេលនេះ យើង មាន វ៉ាក់សាំង ក្នុង ដៃ ប្រមា ណន ជិត ១០ លាន ដូ ស និង មាន មនុ ស្សបាន ចាក់ វ៉ា ក់ សាំង ដូ ស ទី ៣ ប្រមាណ ជិត ២ លាន នាក់ រួចមកហើយ ។ វ៉ាក់សាំង នឹង មកដល់ ជា បន្តបន្ទាប់ ទៀត ។

សម្តេច តេ ជោ នាយករដ្ឋមន្ត្រី បាន លើកឡើងថា ៖ ថ្ងៃស្អែក ១ វិ ច្ឆ កា ២០២១ យើង នឹង ចាប់ផ្តើម ចាក់ ជូន កុមារ អាយុ ៥ ឆ្នាំ ដែលមាន ជាង ៣០ ម៉ឺន នាក់ បន្តទៀត ។ ជាមួយនិង ការ កោត ស សើរ និង ថ្លែងអំណរគុណ ចំពោះ គ្រប់ តួរ អង្គ ពាក់ ព ន្ធ័ ដែល បាន ចូលរួម ក្នុង យុទ្ធនា ការចាក់ វ៉ាក់សាំង ការពារ កូ វីដ ១៩ ខ្ញុំ សូម អំពាវនាវ បងប្អូន ជនរួមជាតិ បន្ត អនុវត្ត វិធានការ ការពារ តាម ការណែនាំ របស់ ក្រសួងសុខាភិបាល ពិសេស វិធានការ ៣ ការពារ និង ៣ កុំ ព្រោះថា វ៉ាក់សាំង តែមួយ មុខ បើទោះបី ចាក់ បាន ប៉ុន្មាន ដូ សរ ហូត មុជ វ៉ាក់សាំង ក៍ មិនអាច ការពារ បានដែរ ប្រសិនជា បងប្អូន ធ្វេសប្រហែស បោះបង់ចោល វិធី ការពារ ខ្លួន តាមរយះ វិធានការ ៣ ការពារ និង ៣ កុំ ។

សម្តេច តេ ជោ នាយករដ្ឋមន្ត្រី ក៏បាន អបអរសាទរ ចំពោះ អុំ ស្រី ឈ្មោះ សុខ ផាត់ អាយុ ៨៩ ឆ្នាំ រស់នៅ ភូមិ ទ្រាំង សង្កាត់ ស្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប ដែលជា លេខ រៀង ទី ១០ លាន ។ សម្តេច បន្តថា លោកជំទាវ ឱ វណ្ណឌី ន នឹង នាំយក ជំនួយ ថវិកា ១០ លាន រៀល ព្រមទាំង សម្ភារៈ ផ្សេងៗ ទៀ តទៅ ប្រគល់ជូន ដោយផ្ទាល់ ។ សម្តេច ក៏បាន ជូនពរ ជូន បងប្អូន ជន រួម ជាតិ សូម ជួបតែ សេចក្តីសុខ សេចក្តីចម្រើន និង ចៀស ផុតពី ជំងឺ កូ វីដ -១៩ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner