ប្រជាពលរដ្ឋខ្វះខាតក្នុងជីវភាព ១៧០គ្រួសារស្តិតក្នុង ស្រុករុក្ខគីរីខេត្តបាត់ដំបងត្រូវបានទទូលអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ

អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករុក្ខគីរី បានអញ្ជើញដឹកនាំក្រុមការងារក្រឡាហោមមនុស្សធម៌ នាំយកអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ផ្ដល់ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាព ចំនួន១៧០គ្រួសារ ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ក្រុមការងារក្រឡាហោមមនុស្សធម៌ ដែលបានអញ្ជើញរួមដំណើរជាមួយឯកឧត្តម ខាន់ ម៉ាណេរ និងឯកឧត្តម ម៉ៅ ច័ន្ទតារា នាឱកាសនោះ រួមមានឯកឧត្តម ព្រួញ រិទ្ធថា និងលោក អេង ភិរុណ ព្រមទាំងសមាជិកក្រុមការងារមួយចំនួនទៀត ហើយអំណោយដែលបានផ្ដល់ជូននោះរួមមានអង្ករមួយការុង មី២កេស ត្រីខ១យួរ ទឹកក្រូច១កេស ទឹកសុទ្ធ១កេស ទឹកស៊ីអុីវ ទឹកត្រី ម៉ាស់និងអាលកុលមួយចំនួនទៀត។ ក្រុមការងារក៏បានផ្ដល់ជូនរដ្ឋបាលស្រុករុក្ខគិរីនូវទឹកសុទ្ធវីតាល់ដបធំចំនួន៥០កេស និងសង្កសីចំនួន២០០សន្លឹកផងដែរ។

អញ្ជើញមានប្រសាសន៍សំណះសំណាលនាឱកាសនោះឯកឧត្តម ខាន់ ម៉ាណេរ និងឯកឧត្តម ម៉ៅ ច័ន្ទតារា បានជម្រាបជូននូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខជូនបងប្អូនប្រជាពលរដ្ឋពីសំណាក់សម្តេចតេជោ និងសម្តេចក្រឡាហោម និងបានថ្លែងអំណរគុណជូនបងប្អូនដែលបានផ្ដល់ការគាំទ្រមកលើរាជរដ្ឋាភិបាលក្នុងថែរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ និងបានលើកទឹកចិត្តខ្ពស់ឱ្យបងប្អូនបន្តខិតខំបង្កបង្កើនផល ព្រមទាំងអនុវត្តវិធានការ៣កុំ ៣ការពារ ដើម្បីចៀសផុតពីជំងឺឆ្លងកូវីដ-១៩៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner