សម្តេចតេជោ បន្តអំពាវនាវឱ្យប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ នៅក្នុង ពិធី ប្រកាស់ បិទ ជា ផ្លូវការកម្រិត ថ្នាក់ជាតិ នូវ យុទ្ធនា ការចាក់ វ៉ាក់សាំង កូ វីដ -១៩ ជុំ ទី ១ និងប្រកាស បើក យុទ្ធនា ការចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូ វីដ ១៩ ដល់ កុមារ អាយុ ៥ ឆ្នាំ ដោយ នឹង ចាប់ផ្តើម នៅ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅ វិមាន សន្តិភាព សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា មកដល់ពេលនេះ មានអ្នកជម្ងឺកូវីដ-១៩ ចំនួន ១១០០នាក់ហើយ កំពុងសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់។

សម្តេចតេជោ បានថ្លែងថា បច្ចុប្បន្ននេះ អ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ភាគច្រើនគឺមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។ សម្តេចតេជ ហ៊ុន សែន បានបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងនានា ដែលកំណត់ដោយអាជ្ញាធររាជធានី-ខេត្ត ទូទាំងប្រទេស៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner