សម្តេចតេជោ៖ កម្ពុជាមានបំណងសហការជាមួយថៃ ដើម្បីនាំយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅចាក់ជូនពលរដ្ឋខ្មែរដែលរស់ នៅក្នុងទឹកដីថៃ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ នៅក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុ ៥ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នាវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីបំណងចង់សហការជាមួយអាជ្ញាធរថៃ យកវ៉ាក់សាំងកូវីដ១៩ ដើម្បីចាក់ឱ្យពលរដ្ឋខ្មែរដែលនៅទឹកដីថៃ។

សម្តេចតេជោ បានបន្តថា យើងបានពិភាក្សាគ្នាខ្លះដែរជាមួយភាគីថៃ ដូច្នេះប្រសិនថា បានឬមិនបាន សូមពលរដ្ឋខ្មែរយើងនៅថៃមានការយោគយល់ ព្រោះវាអាស្រ័យលើរដ្ឋាភិបាលថៃដែរ តើអនុញ្ញាតដែរឬទេ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាចាក់វ៉ាក់សាំងជូនពលរដ្ឋ បានជាង១៣លាននាក់ហើយ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ពលរដ្ឋខ្មែរនៅកូរ៉េ និងជប៉ុន បានទទួលចាក់វ៉ាក់សាំងបាន១០០ភាគរយដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner