ជាងផ្សាដែកម្នាក់ ត្រូវខ្សែកាប្លិ៍ភ្លើងឆក់ ពេលកំពុងបំពេញការងារ

ភ្នំពេញ៖ បុរសម្នាក់មានជំនាញជាជាងផ្សាដែក ត្រូវខ្សែកាប្លិ៍ភ្លើងដែលមានតង់ស្យុងខ្ពស់ឆក់ពេលកំពុងបំពេញការងារ នៅលើផ្ទះជាន់ទី៣ ដែលជួលដាក់ស្លាកយីហោ Metfone បណ្តាលអោយរងរបួលធ្ងន់ ត្រូវក្រុមការងាររបស់ក្រុមហ៊ុន Metfone ដឹកតាមរថយន្តដឹកគ្រឿងដែកយកទៅសង្គ្រោះ​ សម្បីតែសមត្ថកិច្ចក៏មកមិនទាន់ដែរ មកដល់ពេលនេះមិនទាន់ដឹងថាជនរងគ្រោះមានសភាពបែបណានៅឡើយទេ ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង២,១០នាទីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅគល់ស្ពានអាកាសក្បាលថ្នល់ ចំនុចជាន់ទី៣ ផ្ទះលេខ២
ផ្លូវលេខ១០៧៣ ខាងក្រោមបើកសេវ៉ាកម្ម wing មានឈ្មោះ រ័ត្ន រ៉ែ នៅជាន់ខាងលើជួលអោយក្រុមហ៊ុន Metfone ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណឡើយ ក្រោយកើតហេតុត្រូវបានក្រុមការងាររបស់ក្រុមហ៊ុន Metfone អៀវចុះពីលើផ្ទះជាន់ទី៣ ដឹកតាមរថយន្តដឹកគ្រឿងដែកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុក្រុមការងាររបស់ក្រុមហ៊ុនបានដឹកសម្ភារៈជាប្រភេទគ្រឿងដែកយកមកដំឡើងនៅលើផ្ទះជាន់ទី៣ ។ ពេលចងខ្សែទាញដែកឡើងទៅខាងលើខ្វះការប្រុងប្រយ័ត្នស្រាប់តែចូលទៅក្នុងដែនចរន្តអគ្គិសនីមានតង់ស្យុងខ្ពស់បណ្តាលអោយឆក់ផ្ទុះផ្អើលប្រជាពលរដ្ឋ គ្រានោះស្រាប់តែជាងដែកដួលសន្លប់នៅលើផ្ទះជាន់ទី៣មានស្នាមរលាក់រលាត់ខ្លាំងនៅចុងដង្ហើម ។

ភ្លាមៗនោះប្រជាពលរដ្ឋក៍បានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ដែរតែរវល់ដឹកអ្នកជំងឺ បន្ទាប់មកក្រុមការងាររបស់ក្រុមហ៊ុនក៍សម្រេចចិត្តអៀវជនរងគ្រោះចុះពីលើមកដាក់ក្នុងរថយន្តដឹកដែកដឹកយកទៅសង្គ្រោះតែម្តង ។ នៅក្នុងហេតុការនេះសមត្ថកិច្ចមកមិនទាន់នោះទេ សង្ស័យខ្លាចបែកការណ៍ មកដល់ពេលនេះមិនទាន់ដឹងថាជនរងគ្រោះមានស្ថានភាពបែបណានៅឡើយតែទេ ៕ សណ្តោស-ប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner