នាយករដ្ឋមន្រ្តីកាណាដាសាទរលោក គីស៊ីដា បន្ទាប់ពីទទួលបានជ័យជំន្នះក្នុងការបោះឆ្នោតសកល

តូក្យូ៖ នាយករដ្ឋមន្រ្តីកាណាដាលោក ចាស្ទីន ទ្រូដូ បានផ្ញើសារអបអរសាទរដល់លោកនាយករដ្ឋមន្រ្តីជប៉ុន ហ៊្វូមីអូ គីស៊ីដា ដែលបានទទួលជ័យជំន្នះជាផ្លូវការ ក្នុងការបោះឆ្នោតសកលនៅក្នុងថ្ងៃ អាទិត្យ ចុងសប្តាហ៍មុននេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅថ្ងៃអាទិត្យម្សិលមិញ លោក ទ្រូដូ បាននិយាយថា ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយលោកនាយករដ្ឋមន្រ្តី គីស៊ីដា ដើម្បីកសាងឡើងវិញឱ្យកាន់តែប្រសើរឡើងពីជំងឺរាតត្បាត COVID-19 ហើយតាមរយៈកិច្ចសហប្រតិបត្តិការបន្តរបស់យើង… យើងនឹងធ្វើឱ្យប្រទេសទាំងពីរកាន់តែជិតស្និទ្ធជាមួយគ្នា។ គណបក្សកាន់អំណាចនៅជប៉ុន គឺគណបក្សប្រជាធិបតេយ្យសេរី (LDP) ហើយនឹងដៃគូរបស់ខ្លួន គឺគណបក្សកូម៉ីតុ (Komeito) ឈ្នះបានអាសនៈចំនួន២៩៣ ក្នុងចំណោមអាសនៈសរុបចំនួន៤៦៥ នៅក្នុងរដ្ឋសភាជប៉ុន។

បន្ទាប់ពីបានទទួលជ័យជម្នះ លោក គីស៊ីដា បានសន្យាថា នឹងពង្រឹងសេដ្ឋកិច្ចប្រទេសជប៉ុន តាមរយៈកញ្ចប់ថវិការថ្មី ដែលលោកអះអាងថា នឹងត្រូវព្រាងឡើងក្នុងខែវិច្ឆិកានេះ ហើយថា ជប៉ុននឹងដើរតួនាទីនាំមុខក្នុងកិច្ចប្រឹងប្រែងឆ្ពោះទៅរកការបញ្ចេញកាបូនកម្រិតសូន្យក្នុងតំបន់អាស៊ី៕ ប្រភព៖ NHK និង AFP

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner