ក្រុមការងារអភិវឌ្ឍយុវជន ខេត្តព្រៃវែង ប្រគល់អំណោយជូនពលរដ្ឋមានជីវភាពខ្វះខាត ក្នុងក្រុងព្រៃវែង

ព្រៃវែង៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០២១ ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង តំណាងលោកឧត្តមសេនីយ៍ សែម គន្ធា ស្នងការរងរាជធានីភ្នំពេញ បាននាំយកអំណោយឯកឧត្ដម ស សុខា និងលោកជំទាវ កែ សួនសុភី ទៅប្រគល់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងស្រុកពោធិ៍រៀងចំនួន២០ គ្រួសារ និងក្រុងព្រៃវែង ខេត្តព្រៃវែង ចំនួន ២០គ្រួសារ សរុបចំនួន៤០គ្រួសារ។

អំណោយជាសម្ភារៈដែលប្រគល់ជូនរួមមាន៖ អង្ករ -ទឹកស៊ីត្រី -ទឹកស៊ីអ៊ីវ – ទឹកសុទ្ធ – ប្រេងឆា – ត្រីខ – មី – ម៉ាស់ ១ដុំ – ជែលលាងដៃ ១ដប ដែលសរុបថវិកាចំណាយ ៨៥០០០០០រៀល ៕ ដោយប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner