សាលាភាសាជប៉ុនមិរ៉ៃ បានធ្វើការជ្រើសរើស និងបញ្ជូនសិស្សរបស់ខ្លួន ទៅចូលរួមក្នុងកម្មវិធីប្តូរវប្បធម៌រយៈពេល២ខែនៅ ប្រទេសជប៉ុន ដែលមានការចូលរួមពីសិស្សជាច្រើនមកពីប្រទេសនានានៅជុំវិញពិភពលោក

អត្ថបទដោយ៖
Kien Sereyvuth

ក្រោមកិច្ចសហការជាមួយសាលាជាច្រើននៅប្រទេសជប៉ុនប្រមាណជាង ៨សាលា ក្នុងការសហការ ដើម្បីផ្លាស់ប្តូរវប្បធម៌រវាងសិស្សខ្មែរ ក៏ដូចជាបណ្តាសិស្សដែលមកពីជំវិញពិភពលោក សាលាភាសាជប៉ុនមិរ៉ៃ បានធ្វើការជ្រើសរើសសិស្សសាលារបស់ខ្លួនចំនួន២នាក់ក្រោយឆ្លងកាត់ការធ្វើតេសសមត្ថភាពភាសាជប៉ុនរួចដើម្បីទៅចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌នៅប្រទេសជប៉ុនដែលហៅថាកម្មវិធី (exchange program)រយៈពេល២ខែនៅទីក្រុងតូក្យូប្រទេសជប៉ុន។

ការផ្លាស់ប្តូរវប្បធម៌នេះ គឺមិនមែនត្រឹមតែបានរៀនតែវប្បធម៌និងការរស់នៅប្រទេសជប៉ុនមួយមុខនោះទេតែក៏អាចដើរលេងកម្សាន្តនៅរមនីយដ្ឋានផ្សេងៗនៅប្រទេសជប៉ុនផងដែរ។ សិស្សក៏អាចផ្លាស់ប្តូរបទពិសោធទៅលើការសិក្សា ការរស់នៅជាមួយសិស្សនានា មកពីបណ្តាប្រទេសនានានៅជំវិញពិភពលោក មានដូចជាវៀតណាម,នេប៉ាល់,រូស្សី,មីយ៉ាន់ម៉ា,ភីលីពីន។ល។ ដែលនេះគឺជាឱកាសល្អមួយសម្រាប់យុវសិស្ស ក៏ដូចជាយុវជន ជំនាន់ក្រោយរបស់កម្ពុជាយើងផងដែរ។ គោលបំណងនៃការផ្លាស់ប្តូរវប្បធម៌ជាលក្ខណៈអន្តរជាតិនេះ ដើម្បីបង្កើននូវសមត្ថភាពចំណេះដឹងក៏ដូចជាបទពិសោធន៍របស់សិស្សផ្ទាល់ ហើយអាចយកនូវបទពិសោធន៍នេះទុកជា គន្លិះសម្រាប់អនាគតផងដែរ ។

សម្ភាសន៍ សិស្ស
តាមរយះការបញ្ជូនសិស្សរបស់ខ្លួន អោយទៅសិក្សាផ្លាស់ប្តូរវប្បធម៌នៅប្រទេសជប៉ុននេះ ដែរ បើតាមការបញ្ជាក់ពីថ្នាក់ដឹកសាលាបានអោយដឹងថាគោលបំណងគឺការជួយជ្រោមជ្រែងទៅលើ ផ្នែកស្មារតី ការរស់នៅហើយសាលាភាសាជប៉ុនមិរ៉ៃក៏មានការបញ្ជូនគ្រូបង្គោលម្នាក់ដើម្បីមើលថែទាំសិស្សកំឡុងពេលរស់នៅនិងរៀនសូត្រនៅទីនោះដែរ ។

គួរបញ្ជាក់ថា សាលាភាសាជប៉ុនមិរ៉ៃគឺទទួលស្វាគមន៍ដោយសេចក្តីរីករាយ ហើយនៅតែផ្តល់ឱកាសដល់ មាតាបិតាសិស្ស ដែលមានបំណងចង់អោយ បុត្រធីតា របស់ខ្លួន ទទួលបានបទពិសោធន៍ ក៏ដូចជាបំនិនជិវិតពិតទៅលើការសិក្សា និងការរស់នៅក្នុងប្រទេសជប៉ុនផងដែរ។ សម្រាប់លក្ខខណ្ឌគឺងាយៗមែនទែនគ្រាន់តែប្អូនជាសិស្សដែលកំពុងសិក្សា តាមបណ្តាសាលាឬសកលវិទ្យាល័យនាៗអាចនិយាយនិងប្រើប្រាស់ភាសាអង់គ្លេសបានល្អនោះជាការស្រេច៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner