ដុតសំរាមមិនប្រយ័ត្នរាលឆេះដល់គំនរគ្រឿងបន្លាស់រថយន្តចាស់ៗផ្អើលសមត្ថកិច្ចជួយអន្តរាគមន៍
ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះគំនរគ្រឿងបន្លាស់រថយន្តចាស់ៗបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ទាន់ពេល។ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង ១០និង ០៥នាទី ថ្ងៃទី ០៨ខែមករាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវសម្តេច ជា ស៊ីម ក្នុងភូមិក្រុងថ្មីសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុមានកម្មករម្នាក់ធ្វើការនៅក្នុងការាស់ជុសជុលរថយន្តមួយកន្លែង(មិនមានយីហោ)បានដុតសំរាមហើយមិនប្រយ័ត្នទើបបណ្តាលឲ្យភ្លើងឆាបឆេះរាលដាលទៅដល់គំនរបន្លាស់រថយន្តចាស់ៗដែលយកទៅទុកនៅ ទីនោះទើបបង្កឲ្យមានផ្សែងខ្មៅខ្មួលខ្មាញ់ធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសម្ថកិច្ចចុះទៅធ្វើអន្តរាគមន៍ភ្លាមៗ។
ចំពោះមូលហេតុដែលបង្កឲ្យមានគ្រោះអគ្គិភ័យនេះសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងដោយសារកម្មករយកសំរាមទៅដុតមិនប្រយ័ត្ន។

សមត្ថកិច្ចបានឲ្យដឹងទៀតថា រហូតមកដល់កន្លះម៉ោងទេីបអគ្គិភ័យរលត់ទៅវិញទាំងស្រុងហើយប្រើរថយន្តបាញ់ទឹកអស់ចំនួន០១គ្រឿងទេីបអាចគ្រប់គ្រង់បានដោយស្ថាពរ។
ចំពោះការខូចខាតរួមមានគ្រឿងបន្លាស់រថយន្ត និងសម្ភារចាស់ៗមួយចំនួនធំសំណាងល្អក្នុងជុំវិញករណីអគ្គិភ័យនេះមិនបង្កឱ្យមានអ្នករងរបួសនោះទេ៕ធ.ដ
